ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជាទទួលជំនួយរថយន្តក្រុងប្រភេទថ្មីចំនួន១ ០០០គ្រឿងពីភាគីកូរ៉េ
រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជំនួយរថយន្តក្រុងប្រភេទថ្មីចំនួន១ ០០០ គ្រឿងពីក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរII ខូអិលធីឌី របស់កូរ៉េដើម្បីបែងចែកបន្តជូនទៅគ្រប់រដ្ឋបាលរាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការផ្តល់ជំនួយរថយន្តក្រុងប្រភេទថ្មីចំនួន១ ០០០គ្រឿងនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣រវាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយលោកបណ្ឌិត LEE JOON KEUN ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី (BOOYOUNG KHMER II Co.,Ltd) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េ។

យោងតាមសេចក្ដីជូនដំណឹងសម្រាប់សារព័ត៌មានស្តីពីការចុះហត្ថលេខាលើអនុស្សរណៈអំពីការផ្តល់ជំនួយរថយន្តក្រុង ប្រភេទថ្មី ចំនួន១ ០០០ គ្រឿង ជូនរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ II ខូអិលធីឌី បានបញ្ជាទិញពីរោងចក្រផលិតរថយន្តដោយផ្ទាល់ នូវរថយន្តក្រុងប្រភេទថ្មី ដែលមានលេខម៉ូដែល JMMC Co-star bus 6M (Model JX6602VD) ចំនួន១ ០០០ គ្រឿង ដោយការផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ជា០៣ដំណាក់កាលគឺ៖ ក្នុងឆ្នាំ ២០២៣ នូវរថយន្តចំនួន៤០០ គ្រឿង ក្នុងឆ្នាំ២០២៤ រថយន្តចំនួន៣០០ គ្រឿង និងក្នុងឆ្នាំ២០២៥ ចំនួន៣០០គ្រឿង។
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាតេជោនាយករដ្ឋមន្ត្រី រថយន្តក្រុងទាំងនេះ នឹងត្រូវបែងចែកបន្តជូនទៅគ្រប់រដ្ឋបាលរាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជាដោយរដ្ឋបាលរាជធានី-ខេត្ត រៀបចំជាយន្តការក្នុងការផ្តល់ “សេវាដឹកជញ្ជូនសាធារណៈ” ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរាជធានី-ខេត្ត ។
ក្រុមការងារអន្តរក្រសួងសម្រាប់សម្របសម្រួលក្នុងការអនុវត្តគម្រោងនេះ បាននិងកំពុងរៀបចំនីតិវិធី និងយន្តការក្នុងសម្របសម្រួល ទទួល គ្រប់គ្រង និងចាត់ចែងរថយន្ត ព្រមទាំង រៀបចំ “យន្តការផ្តល់សេវាដឹកជញ្ជូនសាធារណៈ”
ជូនប្រជាជននៅតាមមូលដ្ឋាន យន្តការទុកដាក់ ថែទាំ និងជួសជុលរថយន្តនៅពេលដែលពេលរថយន្តមកដល់កម្ពុជាក៏ដូចជាពេលទទួលបានរថយន្តទៅប្រើប្រាស់ តាមរដ្ឋបាលរាជធានី ខេត្តដោយអាចយកតាមបទពិសោធន៍របស់រដ្ឋបាលរាជធានីភ្នំពេញឬតាមជម្រើសសមស្របផ្សេងទៀត ។

ជាមួយនឹងការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចកម្ពុជាតាមរយៈការដាក់ទុនវិនិយោគទុនឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនBOOYOUNG KHMER II Co.,Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BOOYOUNG GROUP នៃសាធារណរដ្ឋកូរ៉េបានមកដាក់ទុនវិនិយោគលើវិស័យជាច្រើន ចាត់តាំងពីឆ្នាំ២០០៧ មកដូចជាលើផ្នែកអលនវត្ថុ ខុនដូ បុរី សណ្ឋាគារ តារាងវាយកូនគោល សេវាទូរគមនាគមន៍ សាលារៀន សាកលវិទ្យាល័យ និងធនាគារ ជាដើម ។
ក្រុមហ៊ុនក៏បានចូលរួមឧបត្ថម្ភដល់កិច្ចការមនុស្សធម៌ និងកិច្ចការសង្គមជាច្រើននៅកម្ពុជាដូចជា សាងសង់សាលារៀនចំនួន៣០០ខ្នង ឧបត្ថម្ភរថយន្តក្រុងចំនួន២០០គ្រឿងជូនរដ្ឋបាលរាជធានីភ្នំពេញ និងចូលរួមកិច្ចការមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ជាច្រើនទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


