Connect with us

ព័ត៌មានជាតិ

ក្បួនដង្ហែឃោសនាបោះឆ្នោតថ្ងៃទី១ ខែកក្កដានេះ មានតែ៤គណបក្សប៉ុណ្ណោះដែលធ្វើសកម្មភាព

បានផុស

នៅ

នៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ដែលជាថ្ងៃទី១នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ មានគណបក្សចំនួន០៤ ក្នុងចំណោមគណបក្សទាំង១៨ ដែលនឹងធ្វើសកម្មភាពឃោសនាបោះឆ្នោត។

ក្នុងចំនួននេះគណបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍​កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនាដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ ដោយបែងចែកជា០២ក្រុម ដង្ហែនៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះបានអោយដឹងថា
រដ្ឋបាល​រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុង រាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៤ ក្នុងចំណោមគណបក្សទាំង១៨ ដែលមានសកម្មភាពដូចខាងក្រោម៖

១-គណបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនាដោយមានអ្នកចូលរួមសរុបចំនួន ៧៦.៥០០នាក់ ក្នុងនោះចូលរួមក្នុងពិធីមីទ្ទិញចំនួន៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ ដោយបែងចែកជា០២ក្រុម តាមតម្រាយផ្លូវដូចខាងក្រោម៖

ក្បួនទី១ ចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅវេលាម៉ោង ០៨:៣០នាទី ឆ្ពោះទៅរង្វង់មូល សម្តេចសង្ឃជួនណាត បន្តទៅនាគបាញ់ទឹក រួចបត់ឆ្វេងចូលមហាវិថីសម្តេចសុធារស ឆ្ពោះទៅ ស្តុបចំការមន បន្តត្រង់តាមមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) ស្តុបចេនឡា បត់ស្តាំតាម មហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) រហូតដល់ស្តុបអាងទឹកស្តាតអូ​ឡាំពិក រួចបត់ឆ្វេងចូល មហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបដេអិន បត់ឆ្វេងចូលមហាវិថីកម្ពុជាក្រោម (ផ្លូវលេខ១២៨) រហូតដល់ស្តុបសន្ធរម៉ុក បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ស្តាំចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) រហូតដល់ស្តុប ផ្លូវលេខ២៧១ រួចបត់ឆ្វេងចូលផ្លូវលេខ២៧១ ឆ្លងស្ពានអាកាសស្ទឹងមានជ័យ រហូតដល់ស្តុប ផ្សារដើមថ្កូវ បត់ឆ្វេងចូលរង្វង់មូលផ្សារដើមថ្កូវ ត្រង់ចូលផ្លូវលេខ៤៨៨ ឆ្ពោះទៅស្តុបបឹងត្របែករួចបត់ឆ្វេងចូលមហាវិថីព្រះមុនីវង្ស (ផ្លូវលេខ៩៣) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថី ម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបចំការមន ត្រង់ចូលមហាវិថីសម្តេចសុធារស បន្ត ទៅនាគបាញ់ទឹក បត់ស្តាំឆ្ពោះទៅកោះពេជ្រ តាមស្ពាននាគភ្លោះ (រំសាយ)។ ដោយឡែក នៅពេលរសៀលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ នឹងធ្វើការហែក្បួនឃោសនាក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន។

ក្បួនទី២ នៅពេលព្រឹកវេលាម៉ោង០៨:៣០នាទី ផ្តើមចេញពីកោះពេជ្រ ឆ្ពោះទៅរង្វង់មូល សម្តេចសង្ឃជួនណាត បន្តបត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ រហូតដល់ក្រោមស្ពានជ្រោយចង្វារ បត់ឆ្វេងមករង្វង់មូលកាំភ្លើងគួចកាណុង បន្តត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ត្រង់តាមផ្លូវលេខ២៧៣ បត់ឆ្វេងចូលផ្លូវលេខ៥១៦ បន្តទៅបត់ឆ្វេងចូលផ្លូវលេខ​៣៣៧ ស្តុបផ្លូវលេខ៥៩៨ រួចបត់ស្តាំចូលផ្លូវលេខ៥៩៨ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូល មហាវិថីអង្គរ ឆ្ពោះទៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (សម្រាកអាហារ ថ្ងៃត្រង់)។ បន្ទាប់មកនៅពេលល្ងាចចាប់ផ្ដើមចេញពីមុខក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តាមមហាវិថីអង្គរ ឆ្ពោះមករង្វង់មូលកាំកូស៊ីធី បន្តត្រង់តាមផ្លូវលេខ៣៥៥ ឆ្ពោះ មកអង់តែនទួលគោក បន្តត្រង់តាមវិថីសម្ដេចប៉ែននុត (ផ្លូវលេខ២៨៩) ត្រង់ចូលមហាវិថី គឹមអ៊ុលស៊ុង ឆ្ពោះមកស្ពានអាកាស៥មករា ត្រង់ចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ២៤៥) រហូតដល់ស្តុបទេពផន បត់ឆ្វេងចូលវិថីឧកញ៉ាទេពផន (ផ្លូវលេខ១៨២) ដល់ស្តុបផ្សារដេប៉ូ រួចបត់ស្តាំចូលមហាវិថីនេរុហ៍ (ផ្លូវលេខ២១៥) រហូតដល់ស្តុបអាងទឹកស្តាតអូឡាំពិក បត់ស្តាំ ចូលមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) ឆ្ពោះទៅមហាវិថីចោមចៅ រួចបន្តទៅស្ពាន អាកាសចោមចៅ បត់ឆ្វេងចូលផ្លូវជាតិលេខ៣ (រំសាយមុខកងពលតូចង៧០)។

២- គណបក្សខ្មែររួបរួមជាតិនឹងធ្វើការជួបជុំសមាជិក សមាជិកា នៅវេលាម៉ោង ០៧:០០នាទី ដោយ មានអ្នកចូលរួមប្រមាណ ១,០០០នាក់ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ ព្រមទាំងធ្វើការ ថ្លែងសារទៅសមាជិក បន្ទាប់មកហែក្បួនតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះមកស្ពានជ្រោយចង្វារ បត់ស្តាំមករង្វង់មូលកាំភ្លើងគួចកាណុង ត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះមក អង់តែនទួលគោក បត់ស្តាំតាមផ្លូវលេខ៣៥៥ បន្តទៅរង្វង់មូលកាំកូស៊ីធី ឆ្វេងតាមផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ១៩២៨) បន្តទៅបត់ឆ្វេងតាមមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ឆ្ពោះមកស្ពានអាកាស ផ្សារដីហ៊ុយ បន្តត្រង់ចូលផ្លូវណតប្រ៊ីត បន្តតាមផ្លូវទ្រង់មាន់ បត់ស្តាំចូលមហាវិថីចោមចៅ បត់ត្រង់ តាមមហាវិថីសម្តេចមុនីរ៉េត (ផ្លូវលេខ២១៧) បត់ឆ្វេងស្ពានអាកាសស្ទឹងមានជ័យចូលផ្លូវក្រោមដី រួចបត់មកតាមផ្លូវលេខ២៧១ បន្តត្រង់មកស្ពានអាកាស៧មករា ត្រង់តាមផ្លូវ៥៩៨ រួចបត់ស្តាំតាម ផ្លូវលេខ៦០៨ រហូតដល់អតីតរង្វង់មូលទួលគោក វត្តនាគវ័ន្ត ចូលទៅផ្លូវបឹងកក់ បត់ឆ្វេងចូល ផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) បត់ស្តាំតាមផ្លូវលេខ៧០ រហូតដល់រង្វង់មូលកាំភ្លើងគួចកាណុង ដល់ក្រោមស្ពានជ្រោយចង្វារបត់ឆ្វេង តាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្ពោះទៅទីលានប្រជាធិបតេយ្យវិញ (រួចរំសាយ)។

៣- គណបក្សខ្មែរឈប់ក្រនឹងធ្វើការជួបជុំសមាជិក សមាជិកា នៅវេលាម៉ោង ០៨:០០នាទី នៅ ទីស្នាក់ការកណ្តាលគណបក្ស ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ ហែក្បួនចេញទីតាំងខាងលើ ឆ្ពោះមកផ្សារឈូកមាស ទៅផ្លូវលេខ២០១១ បត់ឆ្វេងផ្លូវក្រាំងធ្នង់ ឆ្ពោះទៅវត្តជុំ បន្តត្រង់រហូតដល់មហាវិថីឈ្នះឈ្នះ បត់ស្តាំចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្រោមស្ពានអាកាសផ្សារដីហ៊ុយ រួចបន្តទៅផ្លូវទ្រុងមាន់ រហូតដល់ស្តុបណតប្រ៊ីត បត់ស្តាំដល់ផ្លូវ លេខ២០០៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី បន្តរហូតដល់ផ្លូវលេខ២០១១ ផ្សារឈូកមាស ដោយ ឆ្ពោះទៅទីស្នាក់ការកណ្តាលគណបក្សវិញ (រួចរំសាយ)។

៤- គណបក្សខ្មែរតែមួយនឹងធ្វើជួបជុំសមាជិក សមាជិកា នៅផ្ទះលោកស្រី ម៉ាន់ ស្រីនឿន ស្ថិតក្នុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ១២៥នាក់ ដើម្បីធ្វើការឃោសនារកសម្លេងឆ្នោត ចាប់ពីវេលាម៉ោង ០៨:០០នាទី ដល់វេលាម៉ោង ១១:០០នាទី ដោយពុំមានការដង្ហែក្បួនឃោសនាគណបក្សឡើយ។
ក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយ ធ្វើដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាល រាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗនិងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ពី​ខេត្ត​កោះកុង​ដល់​ខេត្ត​ព្រះវិហារ មានច្រក​ទ្វារ​ព្រំដែន​ផ្លូវ​ការ​ចំនួន ២៤ ជាមួយ​ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ឆេះស្រឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា៤១ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម