ព័ត៌មានជាតិ
ប្រយ័ត្នច្រឡំផ្លូវ អ្នកជិះកាត់រង្វង់មូលចោមចៅ ជិះមើលៗផងបងប្អូនអ្នកបើកបរ
ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ បានបញ្ចប់គម្រោងផ្លូវមួយចំនួន គិតមកដល់ពេលនេះសម្រេចបានជាង ៥៥ ភាគរយ តាមផែនការគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១។
ទោះបីការដ្ឋានមិនទាន់បានបញ្ចប់ទាំងស្រុង តែដើម្បីរំដោះចរាចរណ៍កកស្ទះ រដ្ឋបាលរាជធានីភ្នំពេញបានបើកឲ្យចរាចរណ៍បណ្ដោះអាសន្នផ្លូវក្រោមដីចំនួន ០៣ ខ្សែ។ ខ្សែទីមួយបើកឲ្យចរាចរណ៍តាំងពីថ្ងៃ ២៦ ខែតុលា ២០២០ និង ពីរខ្សែទៀតទើបដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។

ផ្លូវក្រោមដីទាំំង ០៣ ខ្សែ ដែលអាចឲ្យយានជំនិះបើកធ្វើចរាចរណ៍បណ្តោះអាសន្នមាន៖
ខ្សែទី១- ភ្ជាប់ចរាចរពីផ្លូវជាតិលេខ ៤ មកមហាវិថីសហព័ន្ធរុស្ស៊ីជាផ្លូវក្រោមដី មានប្រវែងសរុប ៤៨៨ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ សម្រាប់ចរាចរណ៍ឯកទិស ដែលមានចំនួន ២គន្លងរថយន្ត និង ១គន្លងទោចក្រយានយន្ត។
ខ្សែទី២- ភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅមហាវិថីចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ៣.៧ម៉ែត្រធៀបនឹងកម្ពស់នីវ៉ូមហាវិថី ចោមចៅ។
ខ្សែ៣- ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ៣ មានប្រវែង ១១៦ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជម្រៅ ១.៨៦ម៉ែត្រ ធៀបនឹងកម្ពស់នីវ៉ូផ្លូវជាតិលេខ ៣។
ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅនេះ ត្រូវបានក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ទទួលម៉ៅការសាងសង់ ហើយបានប្រើប្រាស់ថវិកាសាងសង់២២លានដុល្លារអាមេរិក ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១៕


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


