ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ ជួបសំណេះសំណាលជាមួយកសិករ ៤០០នាក់ ដែលស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្មតាមកិច្ចសន្យា
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករចំនួន ៤០០នាក់ មកពីឃុំទាំង ១០ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាកសិករស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្មតាមកិច្ចសន្យា។

នៅក្នុងពិធីនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានពិភាក្សា និងបកស្រាយលើប្រធានបទសំខាន់ៗដូចជា៖
ទី១. សកម្មភាព និងលទ្ធផលការងាររបស់មន្រ្តីសម្របសម្រួលកសិកម្មឃុំ ដោយក្នុងនោះតំណាងអាជ្ញាធរមូលដ្ឋាន និងកសិករ បានវាយតម្លៃខ្ពស់ និងគាំទ្រឲ្យមានមន្រ្តីសម្របសម្រួលកសិកម្មឃុំ។

ទី២. រំឮកកសិករបន្ថែមពីគោលការណ៍បច្ចេកទេសស្រែល្អ ដូចជាការប្រើពូជសុទ្ធល្អ ការប្រើជីធម្មជាតិបង្កើននិរន្តរភាពជីជាតិដី ការពង្រាបដីស្រែស្មើល្អ ការរៀបចំឲ្យមានចង្អូរខ្វាត់ខ្វែងក្នុងស្រែផ្សារភ្ជាប់ជាមួយការបញ្ចេញបញ្ចូលទឹក និងការព្រោះគ្រាប់ពូជស្រូវឲ្យបានរាងស្ដើង និងស្មើល្អ។ល។

ទី៣. ផលចំណេញនៃការផលិតពូជស្រូវល្អដោយខ្លួនឯង
ទី៤. ការសហការគ្នាពិសោធន៍វាយតម្លៃលើគុណភាព និងប្រសិទ្ធភាពនៃការប្រើជីពីក្រុមហ៊ុនផ្សេងៗ មានជីសរីរាង្គផ្កាឈូករ័ត្ន និងជីកសិកម្ម Panda Man។ ក្នុងនោះ ក៏បន្តសហការជាមួយក្រុមហ៊ុនផ្សេងទៀតលើការងារពិសោធន៍ជី ដើម្បីកសិករទទួលបានផលចំណេញពីការប្រើជី និងលើកស្ទួយនិរន្តរភាពជីជាតិដី។

នៅក្នុងឱកាសនោះដែរ លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានរំឮកដល់កសិករទាំងអស់ នាំគ្នាទៅបោះឆ្នោ តនៅថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ ឲ្យបានគ្រប់គ្នា៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


