ព័ត៌មានជាតិ
សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅខេត្តស្វាយរៀងជាង ១ម៉ឺន ៥ពាន់នាក់ ចូលរួមឃោសនាបោះឆ្នោត
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣នវ បានដឹកនាំសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទីមួយនេះ មានជាង ១ម៉ឺន ៥ពាន់ ដោយដង្ហែក្បួនឃោសនាចេញពីទីរួមខេត្តស្វាយរៀង ឆ្ពោះទៅកាន់ក្រុងបាវិត។

នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងច្រើនកុះករនាថ្ងៃទីមួយនេះ។
តាមគម្រោង ក្បួនដង្ហែឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តស្វាយរៀងក្នុងថ្ងៃនេះ គឺបន្តចុះតាមក្រុង-ស្រុកទាំង ៨បន្តទៀត៕
អត្ថបទ៖ វិមាន




-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


