ព័ត៌មានជាតិ
អាវុធហត្ថបង្ក្រាបរថយន្តមួយគ្រឿង បង្កប់ឈើប្រណិតជិត២០០ដុំ
ជនសង្ស័យចំនួន ២ នាក់ រួមជាមួយដុំឈើប្រណិត ជិត ២០០ ដុំ ដាក់បង្កប់ក្នុងរថយន្ត ដឹកចេញពីស្រុកសំឡូត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ធ្វើការបង្ក្រាប ដើម្បីបញ្ជូនទៅកាន់អង្គភាពជំនាញចាត់ការបន្ត។
លោក ជុំ ណូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូត បានឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើង នៅវេលាម៉ោង ៥ និង៣០នាទី ល្ងាច នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១កន្លងទៅ នៅត្រង់ចំណុចគល់ស្ពានអូរស្ងួត ស្ថិតនៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។

របាយការណ៍របស់អាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា រថយន្តដឹកឈើ១គ្រឿងនេះ ម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2A-1889 ។ចំណែកជនសង្ស័យទាំង២នាក់ មានឈ្មោះ វ៉ាន់ រ៉ា អាយុ១៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរតាពុក សង្កាត់ អូរតាវ៉ៅក្រុងប៉ៃលិន ខេត្តប៉ៃលិន និងឈ្មោះ ប៊ុន ឡែន អាយុ ២៧ឆ្នាំ មុខរបរកម្មករ នៅភូមិកំពុងសីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
របាយការណ៍បញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន៖ រថយន្ដចំនួន ១គ្រឿង ឈើប្រណិតចំនួន ១៦៤ដុំ និងប្រាក់រៀល ៨៤,៥០០៛ ។ បច្ចុប្បន្នមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


