ព័ត៌មានជាតិ
អភិបាលខេត្តកំពតប្រាប់ពលរដ្ឋកុំឱ្យរំលោភយកដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់
កំពត ៖ អភិបាលខេត្តកំពតបានប្រាប់ទៅកាន់ប្រជាពលរដ្ឋកុំឱ្យរំលោភយកដីរបស់រដ្ឋដោយខុសច្បាប់ ទោះជាដីចំណីព្រែក បឹង ប្រឡាយ ឬទីតាំងដីសាធារណៈរបស់រដ្ឋអភិបាលខេត្តថានឹងយកដីដែលជារបស់រដ្ឋមកវិញប្រសិនបើរកឃើញថាមានការរំលោភបំពានដោយខុសច្បាប់។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងវេទិកាដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ នៅក្នុងស្រុកអង្គរជ័យ (ខេត្តកំពត)នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានយល់ច្បាស់អំពីច្បាប់ ហើយបានបំពានយកដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ ដូច្នេះប្រសិនបើបងប្អូនបានរំលោភយកហើយនោះ សូមប្រគល់ជូនរដ្ឋវិញ។

ម្យ៉ាងទៀតអ្នកដែលពាក់ព័ន្ធនឹងការរំលោភយកដីសាធារណៈរបស់រដ្ឋ ហើយធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាសាធារណៈ ប៉ះពាល់ជាមួយតម្រូវការ ក៏ដូចជាការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលបំពានទៅលើផ្លូវច្បាប់ក៏លោកសុំយកដីទាំងនោះមកវិញទាំងអស់ដែរ។

លោកបានបន្តថា ក្នុងនាមលោកជាប្រធានគណៈកម្មការរៀបចំដែនដីខេត្ត គឺមិនអាចឱ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋរបស់យើងបំពានទៅលើច្បាប់នោះទេ ព្រោះប្រជាពលរដ្ឋទាំងអស់គឺរស់នៅស្ថិតក្រោមច្បាប់ទាំងអស់ ហើយយើងក៏ត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តថា បើនរណាម្នាក់បានយកដីរដ្ឋ គឺលោកនឹងយកមកវិញ មិនថាអ្នកនោះជានរណា មាឌស្គម មាឌធាត់ ឬទម្ងន់គីឡូយ៉ាងម៉េចនោះទេ គឺលោកសុំតែអនុវត្តន៍ទៅតាមច្បាប់តែប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានលើកបញ្ជាក់ដែរថា រាល់បញ្ហាទំនាស់ដីភ្លឺនៅក្នុងខេត្តកំពតមកដល់សព្វថ្ងៃនេះ មានការថយចុះគួរឱ្យកត់សម្គាល់ក្រោយពីមានការចុះដោះស្រាយនៅតាមបណ្តាក្រុង-ស្រុក ស្ទើរទាំងអស់ក្នុងខេត្ត ដែលគិតចាប់ពីពេលដោះស្រាយមកគឺមានចំនួនជាង ២ពាន់ករណីមកហើយ។

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវចុះពិនិត្យឱ្យបានញឹកញ៉ាប់ និងច្បាស់លាស់បំផុតនៅពេលដែលប្រជាពលរដ្ឋស្នើសុំសាងសង់សំណង់ ឬធ្វើអ្វីមួយនៅក្បែរនឹងដីសាធារណៈរបស់រដ្ឋ ហើយពន្យល់ណែនាំអំពីច្បាប់មួយចំនួនដល់ពួកគាត់ ធ្វើយ៉ាងណាកុំឱ្យមានការរំលោភយកដីសាធារណៈរបស់រដ្ឋដោយមិនបានដឹងពីច្បាប់នោះ៕
ដោយ ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


