ព័ត៌មានជាតិ
ហេតុអ្វីត្រូវបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោត?
មុនថ្ងៃបោះឆ្នោតចូលមកដល់ គណបក្សដែលបានចុះឈ្មោះប្រកួតប្រជែង បានចុះបង្រៀនប្រជាពលរដ្ឋអំពីការគូសសន្លឹកឱ្យបានត្រឹមត្រូវសម្រាប់គណបក្សដែលពលរដ្ឋពេញចិត្ត ខណៈ គ.ជ.ប ក៏បានណែនាំ និងលើកទឹកចិត្តពលរដ្ឋយល់ឱ្យច្បាស់អំពីការគូសសន្លឹកឆ្នោតដូចគ្នានេះដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានអំពាវនាវឱ្យថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចគណបក្សដទៃដែលចូលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រួមគ្នាបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ សម្ដេចតេជោ បានបញ្ជាក់ថា នេះជាកិច្ចការមួយ ដើម្បីឱ្យការបោះឆ្នោតធានានូវភាពរលូន និងជោគជ័យសម្រាប់ជាតិទាំងមូល ខណៈស្របពេលជាមួយគ្នានេះ មានក្រុមជនឆ្លៀតឱកាសមួយចំនួនបានបន្លំ និងតាំងខ្លួនជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ណែនាំឱ្យពលរដ្ឋគូសសន្លឹកឆ្នោតខុស។
ទាក់ទងនឹងការបង្រៀនគូសសន្លឹកឆ្នោតនេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានសង្គម បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លលោក ថា៖ «ហេតុអ្វីត្រូវបង្រៀនគូសសន្លឹកឆ្នោត? បើប្រាកដហើយថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចចិត្តចូលរួមសកម្មភាពនយោបាយ ជ្រើសរើសគណបក្សនយោបាយ ហើយក៏ប្រាកដហើយកម្ពុជាឆ្លងកាត់ការបោះឆ្នោតជាសកលច្រើនលើកមកហើយ ចាប់តាំងពីឆ្នាំ១៩៩៣មក»។

ក៏ប៉ុន្តែត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានពន្យល់ថា ទោះយ៉ាងណា ប្រជាពលរដ្ឋខ្មែរ ជាពិសេសលោកតា លោកយាយ ភាគច្រើន ៤ ឬ៥ឆ្នាំម្តង ទើបមានឱកាសកាន់ប៊ិចគូសលើសន្លឹកឆ្នោត ដូច្នេះហើយបើមិនបង្រៀនគូស គឺនៅតែគូសមិនត្រឹមត្រូវ ឬអាចខុសពីការណែនាំរបស់ គ.ជ.ប។
តាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សន្លឹកឆ្នោតដែលចាត់ទុកជាមិនបានការ ជាសន្លឹកឆ្នោតមានសរសេរពាក្យពេចន៍ ពាក្យអធិប្បាយ មានផ្ដិតស្នាមម្រាមដៃ មានបិទតែម ឬរូបសញ្ញាផ្សេងៗ រួមទាំងសន្លឹកឆ្នោតដែលមានឯកសារផ្សេងៗបិទជាប់ជាមួយ ជាពិសេសនោះ គឺសន្លឹកឆ្នោតមានសរសេរឈ្មោះ ឬហត្ថលេខា ឬសញ្ញាដែលនាំឱ្យគេស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ជាដើម។

មន្ត្រី គ.ជ.ប រូបនេះ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតឱ្យគូសសញ្ញា ✅ ក្នុងប្រអប់បួនជ្រុងនៅក្បែររូបសញ្ញាសម្គាល់របស់គណបក្សណាមួយដែលប្រជាពលរដ្ឋស្រលាញ់ពេញចិត្ត ខណៈសញ្ញាដែលមិនបង្ហាញអំពីអត្តសញ្ញាណអ្នកគូស ក៏អាចយកជាបានការផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


