ព័ត៌មានជាតិ
លោក ផារ៉ា មង្គល ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដឹកនាំសមាជិកសមាជិកាបក្ស ប្រមាណ២០០០នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោត
ត្បូងឃ្មុំ ៖ លោក ផារ៉ា មង្គល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំជំនីក នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ប្រមាណជិត ២,០០០នាក់ ដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយមធ្យោបាយម៉ូតូប្រមណ៥០០គ្រឿង និងរថយន្តតូច ធំ ចំនួនជាង៧០គ្រឿង។

សម្រាប់ថ្ងៃនេះ ជាថ្ងៃទី០៩ហើយ បន្ទាប់ការបើកនូវយុទ្ធនាការឃោសនារកសម្លេងឆ្នោត កាលពីថ្ងៃទី ០១ ខែកក្កដា កន្លងទៅ ក្នុងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្ស និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តត្បូងឃ្មុំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ឆ្នាំ២០២៣។

លោក ផារ៉ា មង្គល បានបញ្ជាក់ថា ការជួបជុំគ្នាដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនៅពេលនេះ គឺបានបង្ហាញអំពីការរួមគ្នាជាកម្លាំងសាមគ្គីធ្លុងមួយ ដែលកើតចេញពីក្តីស្រលាញ់ពេញក្រអៅបេះដូងរបស់សមាជិក សមាជិកាបក្ស និងស្ដែងឲ្យឃើញនូវឧត្ដមភាព កិត្យានុភាព និងទឹកចិត្តស្រឡាញ់គាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជារបស់សមាជិក សមាជិកាទាំងអស់។ ម្យ៉ាងទៀត ការដង្ហែនេះ ក៏បង្ហាញដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកពាក់ព័ន្ធនានា ឲ្យបានឃើញច្បាស់អំពីកម្លាំងមហាសាមគ្គីភាពរបស់គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យដ៏ត្រចះត្រចង់គ្រប់ៗអាណត្តិ គឺកើតចេញពីការគាំទ្រដោយឥតងាករេរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់យើងនៅក្នុងថ្ងៃនេះ។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ក៏បានប្រកាសគាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់តេជោ ហ៊ុន សែន ដើម្បីសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមប្រកាសជាឱឡារិកនៅចំពោះមុខសមាជិក សមាជិកាគណបក្សជិត ២០០០នាក់ គាំទ្រសម្តេច ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ជាមួយគ្នានោះ លោក ផារ៉ា មង្គល ក៏បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ដែលចូលរួមដង្ហែក្បួន ចាំបាច់ត្រូវគោរពឱ្យបានសមស្របទៅតាមលក្ខន្តិកៈ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលបានណែនាំ ជាពិសេសសូមរក្សានូវភាពថ្លៃថ្នូរ និងការគោរពទៅតាមច្បាប់ដែលបានកំណត់ ជៀសវាងការកើតនូវអំពើហិង្សាណាមួយ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់គណបក្សប្រជាជនកម្ពុជា៕
ដោយ ៖ សាន វិឡែម









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា