ព័ត៌មានជាតិ
ចំណុចមួយចំនួនដែលពលរដ្ឋត្រូវដឹង ជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ
មន្រ្តីជាន់ខ្ពស់ គ.ជ.ប បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលជាម្ចាស់ឆ្នោត ហើយមានចំណុចមួយចំនួនដែលប្រជាពលរដ្ឋត្រូវដឹងជុំវិញការបោះឆ្នោតនេះ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ (គ.ជ.ប) បានឲ្យដឹងថា ចំណុចដែលប្រជាពលរដ្ឋត្រូវដឹងជុំវិញការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ រួមមាន៖ ទី១.តើការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃណា? ការបោះឆ្នោត គឺនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ៣:០០រសៀល។

ទី២. ប្រជាពលរដ្ឋត្រូវដឹងទីតាំងការិយាល័យបោះឆ្នោត និងលេខកូដ ៤ខ្ទង់ការិយាល័យបោះឆ្នោត និងលេខរៀងក្នុងបញ្ជីបោះឆ្នោត។ ទី៣. ការគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមប្រអប់ ៤ជ្រុង សូមប្រុងប្រយ័ត្នការគូសខុស ឬការគូសធ្វើឲ្យគេដឹងច្បាស់អត្តសញ្ញាណអ្នកបោះឆ្នោត។ ទី៤. ត្រូវដឹងថានរណាខ្លះអាចមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត។ ទី៥. ចេតនាក្នុងការបំផ្លាញសន្លឹកឆ្នោត នឹងត្រូវមានទោសទៅតាមច្បាប់។ ទី៥. មិនត្រូវញុះញុងឲ្យអ្នកដទៃ គូសសន្លឹកឆ្នោតចោល ឬមិនទៅចូលរួមបោះឆ្នោតនោះឡើយ។
លោក សោម សូរីដា អ្នកនាំពាក្យ (គ.ជ.ប) បានបញ្ជាក់ទៀតថា ដើម្បីអាចបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២២ និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ប៉ុន្តែប្រសិនបើមិនមានអត្តសញ្ញាណប័ណ្ណនោះទេ ប្រជាពលរដ្ឋអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យមានការបោះឆ្នោតនៅតាមរដ្ឋបាលឃុំ-សង្កាត់។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញនាំគ្នាទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គម៕
អត្ថបទ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


