ព័ត៌មានជាតិ
ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សសម្រេចបាន២៥%
គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលតភ្ជាប់ពីមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ បានសម្រេចការសាងសង់២៥%ហើយ ដែលតាមផែនការគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅខែសីហា ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការបញ្ជាក់ពីមន្ទីរសាធារណៈការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២កក្កដា នេះ។

បើតាមមន្ទីរសាធារណៈការរាជធានីភ្នំពេញ គម្រោងនេះជាស្ពានអាកាសកម្ពស់២ជាន់ ដែលនឹងសម្រួលលំហូរចរាចរលើដងមហាវិថី ព្រះមុនីវង្ស មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ (ផ្លុវ២៧១) និងតភ្ជាប់ចរាចរពីតំបន់ក្នុងទីក្រុងទៅមកអាកាសយានដ្ឋានអន្តរជាតិ តេជោ។

គួររំលឹកថា គម្រោងស្ពានអាកាសនេះ បានធ្វើពីធីក្រុងពាលីបញ្ចុះបឋមសិលាសុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីអាជ្ញាធរដែនដី ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនាស្ពានអាកាសថ្មីនេះផងដែរ។

គម្រោងសាងសង់ស្ពានអាកាសព្រះមុនីវង្ស គ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ ដុល្លារអាមេរិក ប្រើប្រាស់រយៈពេលសាងសង់៣៦ខែ ទទួលសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC៕
អត្ថបទ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


