Connect with us

ព័ត៌មានជាតិ

តើឧកញ៉ាណាខ្លះ ឈរជាបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជន?

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជាបានដាក់សមាសភាពចម្រុះទាំងមន្ត្រីចាស់ៗ និងមន្ត្រីវ័យក្មេងដែលជាអ្នកបន្តវេនរបស់បក្ស ជាបេក្ខជនតំណាងរាស្ត្រ សម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងនោះ ក៏មានឧកញ៉ាមួយចំនួន​ ត្រូវបានជ្រើសឱ្យឈរជាបេក្ខជនពេញសិទ្ធិ និងបម្រុង តំណាងឱ្យគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមបញ្ជីបេក្ខជនតំណាងរាស្ត្រផ្លូវការរបស់គណបក្សប្រជាជនកម្ពុជា អ្នកជំនួញដ៏មានកេរិ៍ឈ្មោះ អ្នកឧកញ៉ា សៀង ណាំ បានបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ លេខរៀងទី២ មណ្ឌលខេត្តសៀមរាប ក្រោយឧកញ៉ារូបនេះបានក្លាយជាសមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ អស់រយៈពេល៤អាណត្តិមក ចាប់តាំងពីនីតិកាលទី៣ រហូតដល់នីតិកាលទី៦នេះ។

រីឯឧកញ៉ា ឡោក ហ៊ួរ ដែលជាអ្នកជំនួញដីធ្លី បានបន្តឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិ លេខរៀងទី៣ មណ្ឌលខេត្តបាត់ដំបូង ខណៈឧកញ៉ា ភួ ពុយ ដែលជាអ្នកជំនួញចាស់វស្សាលើជំនួញស្រូវអង្ករ ក៏ត្រូវជ្រើសឱ្យឈរជាបេក្ខជនតំណាងរាស្ត្រ លេខរៀងបម្រុងទី២ នៅមណ្ឌលជាមួយគ្នានេះ។

ចំណែកអគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប ឧកញ៉ា លី ឆេង បានបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលរាជធានីភ្នំពេញ លេខរៀងទី១១។ បច្ចុប្បន្ន ឧកញ៉ា លី ឆេង ជាសមាជិករដ្ឋសភាក្នុងមុខតំណែង ដែលបានជាប់ឆ្នោតរយៈពេល ២អាណត្តិមកហើយ ពោលគឺអាណត្តិទី៥ និងអាណត្តិទី៦។

សម្រាប់នៅមណ្ឌលខេត្តព្រៃវែង គណបក្សប្រជាជនកម្ពុជាបានដាក់បញ្ចូលបេក្ខជនឈរឈ្មោះដែលជាឧកញ៉ា១រូប គឺឧកញ៉ា ខៀវ ភារិទ្ធ។ ឧកញ៉ាវ័យក្មេង ខៀវ ភារិទ្ធ កំពុងកាន់តួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាសមាជិករដ្ឋសភា នីតិកាលទី៦នេះ បានបន្តឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្តបម្រុងរបស់គណបក្សប្រជាជនកម្ពុជា លេខរៀងទី៤។

ព្រមជាមួយគ្នានេះ ឧកញ៉ាចំនួន ២រូបផ្សេងទៀត ក៏ទទួលបានឱកាសក្លាយជាបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ខាងមុខនេះផងដែរ ឧកញ៉ាទាំង ២រូបនេះ គឺឧកញ៉ា សេង ញ៉ក់ ដែលជាកូនប្រសាររបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ឈរជាបេក្ខជនពេញសិទ្ធិនៅមណ្ឌលខេត្តកំពង់ស្ពឺ និងកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ជាបេក្ខជនលេខរៀងបម្រុង មណ្ឌលខេត្តកណ្ដាល៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ វិនាទី មុន

​សមាជិកសភា​ប៊ុលហ្គារីគាំទ្ររុស្ស៊ីនិង​អឺរ៉ុប ប៉ះពារគ្នា​​ដល់​រាងកាយ​ ក្នុងជម្លោះ​លើ​​​​​ប្រាក់​អឺរ៉ូ​

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ក្មេងជំនាន់ Gen Z ថៃ ​ព្រួយបារម្ភពី​ការចំណាយប្រចាំថ្ងៃខ្ពស់

សន្តិសុខសង្គម២៧ នាទីutes មុន

មន្ទីរសាធារណការខេត្តព្រះវិហារ ថា នឹងចុះលុប​ជង្ហុកសំបុកមាន់នៅផ្លូវជាតិ៦៤ និងផ្លូវ៦២ ឲ្យមានគុណភាពល្អ ក្រោយមានការរិះគន់

ជីវិតកម្សាន្ដ១ ម៉ោង មុន

បទមួយរបស់ ខេមរៈ សិរីមន្ត្ត ផ្ទុះប្រជាប្រិយជាង ២ទសវត្សរ៍មុន ជាចម្រៀងដំបូងនាំឱ្យមហាជនទូទាំងប្រទេសស្គាល់លោក

សុខភាព១ ម៉ោង មុន

៥ ខែនេះ កុមារ និងស្ត្រីមានផ្ទៃពោះជាង ៥៣ ម៉ឺននាក់ ទៅពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា កើនឡើង ១៧%

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

សន្តិសុខសង្គម២១ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

Sokha Hotels

ព័ត៌មានពេញនិយម