ព័ត៌មានជាតិ
ប្រធានសភាម៉ាឡេស៊ី ជូនពរសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោត
លោក Tan Sri Dato Johari bin Abdul ប្រធានសភាម៉ាឡេស៊ី បានជូនពរសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។

ការជូនពរនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Tan Sri Dato Johari bin Abdul ប្រធានសភាម៉ាឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងខណៈដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេកការណ៍ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញ មកដល់របស់លោកប្រធានសភាម៉ាឡេស៊ី ដែលជាការផ្តល់នូវមហាកិត្តិយស និងវត្តមានដ៏មានតម្លៃក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី ក៏ដូចជាបានធ្វើជាសាក្សី នៃដំណើរការប្រជាធិបតេយ្យ នៃការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិទី ៧ ដែលកំពុងដំណើរការប្រកបដោយភាពល្អប្រសើរ។

លោកប្រធានសភាម៉ាឡេស៊ី មានប្រសាសន៍ថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជួបលោក បើទោះបីជាសម្តេចមានពេលវេលា និងការងារយ៉ាងមមាញឹកយ៉ាងណាក៏ដោយ។
លោកបានបញ្ចេញចំណាប់អារម្មណ៍ ចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោយពេលដែលលោកបានអញ្ជើញមកដល់ព្រលានយន្តហោះ ដែលរូបលោកធ្លាប់បានអញ្ជើញមកក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក ដែលមានភាពល្អប្រសើរ និងរីកចម្រើនលូតលាស់ មានអគារខ្ពស់ៗ និងផ្លូវគមនាគមន៍ខ្វាត់ខ្វែង ដែលរូបលោកស្ទើរតែមិនជឿថា នេះគឺជារាជធានីភ្នំពេញ នៃប្រទេសកម្ពុជា នោះឡើយ។
លោកបានរំលឹកពីដំណើរកាលពីឆ្នាំ ២០០០ ពេលនោះលោកបានធ្វើដំណើរទៅខេត្តកំពង់ចាម មានផ្លូវដ៏រលាក់ ដែលលោកប្រៀបជាការធ្វើដំណើរតាមទូក លើទឹកដែលមានរលកដូច្នេះដែរ។ លោកបានរៀបរាប់ពីការអានសៀវភៅជាច្រើនពីប្រវត្តិរបស់សម្តេច និងបានយល់ថា ដំណើរការតស៊ូដ៏ស្វិតស្វាញ ការឆ្លងកាត់ការលំបាក ការបែកបាក់គ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបខ្មែរក្រហម និងបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ឲ្យមានការឯកភាពជាតិ ដែលមេដឹកនាំបណ្តាប្រទេសអាស៊ាន គួរអនុវត្តន៍ និងរៀនសូត្រតាម។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍ប្រកបដោយភាពវិជ្ជមានរបស់លោកប្រធានសភាម៉ាឡេស៊ី និងបានគូសបញ្ជាក់បន្ថែមថា រូបសម្តេចផ្ទាល់ បានខិតខំធ្វើការដោយលំបាកលំបិនបំផុត មានប្រវត្តឈឺចាប់ និងបានកសាងប្រទេសពីបាតដៃទទេរ បន្តិចម្តងៗដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជាឱកាសមាសសម្រាប់កម្ពុជា ក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយ ដោយបានបង្រួបបង្រួមប្រទេស ឲ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើងជាតិសាសន៍ សាសនា មានសិទ្ធសេរីភាព មានប្រជាធិបតេយ្យ និងបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើនជាលំដាប់។
បើទោះបីជាកម្ពុជាជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ជំងឺរាតត្បាតកូវីដ-១៩ និងបច្ចុប្បន្នសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏ដោយ ក៏កម្ពុជាអាចរក្សាបាននូវកំណើនមួយដ៏ល្អ ពោលគឺកាលពីឆ្នាំ ២០២២កន្លងមក កម្ពុជារក្សាបានកំណើនប្រមាណជាង ៥ភាគរយ ហើយសង្ឃឹមថានិងរក្សាបានកំណើន ៥,៦ភាគរយ នៅក្នុងឆ្នាំ ២០២៣។
សម្តេចតេជោ ហ៊ុន សែន បន្តថា កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រក្សាបាននូវសុខដុមរមនាគ្រប់សាសនាទាំងអស់ ជនជាតិម៉ូស្លីមមានសិទ្ធសេរីភាព មានការរីកចម្រើន មិនមានការរើសអើង និងត្រូវបានយកចិត្តទុកដាក់ មានតួនាទីនៅក្នុងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានទទួលការហ្វឹកហ្វឺន ដែលបច្ចុប្បន្នជនជាតិម៉ូស្លីមនៅកម្ពុជា មានបញ្ញាវន្តជាច្រើន និងបានបម្រើការងារនៅគ្រប់លំដាប់ថ្នាក់ ក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ដែលកាន់តួនាទីជាឯកអគ្គរាជទូត នៅតាមបណ្តាប្រទេសអារ៉ាប់មួយចំនួន ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា កម្ពុជា-ម៉ាឡេស៊ី បានធ្វើការផ្លាស់ប្តូរទស្សនកិច្ចនានាកន្លងមក ពិសេសទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីនវ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជា កាលពីដើមឆ្នាំ ២០២៣ បានពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន និងប្រធានសភាម៉ាឡេស៊ី បានឯកភាពគ្នាក្នុងការពង្រឹ ងនិងពង្រីកបន្ថែមទៀតក្នុងក្របខណ្ឌអាស៊ាន ដែលត្រូវជួយគ្នាទៅវិញទៅមក ពិសេសនៅលើបញ្ហាបម្រែបម្រួលាកាសធាតុ បញ្ហាសសន្តិសុខស្បៀង បង្កើនការតភ្ជាប់រវាងបណ្តាប្រទេសនានា នៅក្នុងវិស័យថាមពល ការប្រើប្រាស់ឡើងវិញនូវថាមពលកកើតឡើវិញ និងកិច្ចសហប្រតិបត្តិការលើការផលិតស្បៀងផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ ប្រកបដោយស្ថេរភាព។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា កន្លងមកអាស៊ាន ហាក់បានមលើទៅខាងក្រៅជាផ្ទៃក្នុរបស់ខ្លួន តែសភាពការណ៍នៅក្នុសម័យកូវីដ បានជំរុញដល់បណ្តាប្រទេសាស៊ាន មកគិតគូរក្នុងទំនាក់ទំនង និងការផ្លាស់ប្តូរ ជួយគ្នាទៅវិញទៅមក នៅក្នុក្របខណ្ឌាស៊ាន ពិសេសនៅក្នុវិស័យអាស៊ានអាស្តារ។
លោកប្រធានសភាម៉ាឡេស៊ី បានជូនពរសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ៕
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


