ព័ត៌មានជាតិ
ប្រជាពលរដ្ឋជិះរថយន្តក្រុងដោយឥតបង់ប្រាក់សប្បាយរីករាយ និងបានស្នើឲ្យទៅចូលរួមបោះឆ្នោតទាំងអស់គ្នា
នារសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋជិះរថយន្តក្រុងដឹកកម្មករ និយោជិត និងសាធារណជនពីរាជធានីភ្នំពេញ មកខេត្តកំពត ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ បានបង្ហាញភាពសប្បាយរីករាយចំពោះការដំណើរថា មានភាពងាយស្រួល មានសុវត្ថិភាព កាត់បន្ថយការចំណាយ។

អ្នកជិះ និងតៃកុងរថយន្តក្រុងបានអំពាវនាវដល់ពលរដ្ឋសូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃស្អែក។
អ្នកជិះរថយន្តក្រុងដឹកជញ្ជូនកម្មករ និយោជិត និងប្រជាពលរដ្ឋទូទៅពីជធានីភ្នំពេញ មកខេត្តកំពត លោក មីន អូម៉ា បានបង្ហាញទឹកចិត្តសប្បាយរីករាយចំពោះសេវាដឹកជញ្ជូនអ្នកដំណើរដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល។

លោកគាំទ្រ និងពេញចិត្តណាស់ចំពោះការគិតគូររបស់សម្តេចតេជោ ហើយថាការធ្វើដំណើរមកនេះពិសេសណាស់ ទី១ពលរដ្ឋបានមកបោះឆ្នោត ទី២ជាដំណើរកម្សាន្តរបស់ពលរដ្ឋមកលេងស្រុកកំណើតផងដែរ។
លោកបានអំពាវនាវសុំឲ្យពលរដ្ឋ កុំភ្លេចទៅបោះឆ្នោតនៅថ្ងៃស្អែក ហើយកុំទទួលទាន់គ្រឿងស្រវឹង ប្រការខ្លាចមានបញ្ហាសុខភាពពិបាកទៅបោះឆ្នោត។

អ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរពីផ្សារព្រៃទាររាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា លោកសប្បាយចិត្តដែលឃើញពលរដ្ឋមកជិះរថយន្តក្រុងអត់បង់ប្រាក់ច្រើន។
លោកបានបញ្ជាក់ថា មិនហ៊ានបើកលឿនទេ ដោយសារដងផ្លូវមមាញឹក ដោយសារប្រជាពលរដ្ឋវិលត្រឡប់មកស្រុកកំណើត ដើម្បីទៅបោះឆ្នោត។

លោកសង្កេតឃើញថា ពលរដ្ឋមានក្តីសប្បាយរីករាយ ហើយពេញចិត្តមកចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃស្អែក។
ប្រធានក្រុមរថយន្តដឹកជញ្ជូនអ្នកដំណើរដោយមិនបង់ប្រាក់ លោក ហ៊ាង វ័យ បានឲ្យដឹងថាសម្រាប់ខេត្តកំពតមានរថយន្តក្រុង ២៨គ្រឿងសម្រាប់ដឹកអ្នកដំណើរពីទីតាំងចំណត១០កន្លែងខុសៗគ្នាពីរាជធានីភ្នំពេញមក។

ការចេញដំណើរបានចាប់ផ្តើមជាបន្តបន្ទាប់នៅម៉ោង៥ កន្លះព្រឹកមក ហើយរហូតមកដល់ ម៉ោង១២ រថយន្ត១១គ្រឿងបានមកដល់ខេត្តកំពត៕
ដោយ ៖ សឹង រ៉ាត់




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


