ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ដែលអញ្ជើញមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ដែលអញ្ជើញមកសង្កេតការណ៍បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ នៅក្នុងប្រទេសកម្ពុជា។

ការថ្លែងអំណរគុណនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយលោក Partido de Nuno Nabiam នាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ ដែលលោកបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងមកចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេច មកសង្កេតការបោះឆ្នោតនៅកម្ពុជា នាពេលនេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រាសាសន៍ថា សម្ដេចនឹងរៀបចំឲ្យមានគណៈប្រតិភូកសិកម្មមួយ ដើម្បីទៅសិក្សាស្វែងយល់នៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន? តាមគំនិតរបស់សម្ដេច គឺចង់រៀបចំតំបន់មួយ ដែលមានប្រព័ន្ធប្រឡាយទឹក មានថ្នាលដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតី ហ្គីណេប៊ីសាវ នាពេលខាងមុខ សម្ដេចចង់ឲ្យមានកិច្ចព្រមព្រៀងលើឯកសារមួយចំនួន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម កិច្ចព្រមព្រៀងលើវិស័យវិនិយោគ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលអាចធ្វើទៅបាន។
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហើបពីការរៀបចំឲ្យមានការបន្តវេនក្រោយការបោះឆ្នោត ដែលលោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ បានសន្យាថា នឹងធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។
បន្ទាប់ពីការជួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំនូវអាហារពេលល្ងាចក្រៅផ្លូវការ ជូនលោកនាយករដ្ឋមន្ត្រីហ្គីណេប៊ីសាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតនៅកម្ពុជា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


