Connect with us

ព័ត៌មានជាតិ

កម្ពុជា-អូស្ត្រាលី មានទំហំពាណិជ្ជកម្មទ្វេភាគីជិត ២៦០លានដុល្លារ

បានផុស

នៅ

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលីសម្រេចបានប្រមាណជាង ២៥៨​លានដុល្លារ ដែលចំនួននេះ ធៀបនឹងឆ្នាំ ២០២២ មានទំហំប្រហាក់ប្រហែលគ្នា។ នេះបើយោងតាម​របាយ​ការណ៍​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានឱ្យដឹងថា រយៈពេល ៦ខែ ពោលគឺចាប់ពីខែ មករា ដល់ខែ មិថុនា ឆ្នាំ ២០២៣ ការនាំចេញ​របស់កម្ពុជា ទៅអូស្រ្តាលី មានតម្លៃជាង ១៨០លានដុល្លារ និងការនាំចូលមកវិញ​មានចំនួនជាង ៧៧លានដុល្លារ​អាមេរិក។

ក្នុងដំណើរទៅបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានលើកឡើងកាលពីខែ ឧសភា ឆ្នាំ ២០២៣ថា អូស្រ្តាលីមានតម្រូវការលើផលិតផល​ច្រើនប្រភេទ រួមមាន វាយណភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន ៩ប្រភេទ​ ដូចជា ផ្លែប័រ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និង​ចំណិត​ចេក​ក្រៀម​ ដែលបានសិក្សាដោយកម្មវិធី​ចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ដ្រាលី​ (CAVAC) ដែលជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជានាំចេញទៅអូស្រ្តាលី។​​​ ហើយអូស្រ្តាលី ក៏បានចាប់អារម្មណ៍ក្នុងការនាំចេញសម្ភារៈ និងម្ហូបអាហារផ្សេងៗមកកម្ពុជាផងដែរ។

នាឱកាសចុះទស្សនកិច្ច ទៅកាន់តំបន់ឧស្សាហកម្ម កសិដ្ឋានមួយចំនួននៅអូស្រ្តាលី និងបានជួបពាណិជ្ជករអូស្ត្រាលី​ផងនោះ អ្នកឧកញ៉ា លឹម ហេង រំពឹងថា ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពល្អប្រសើរឡើង​​។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន គូសបញ្ជាក់ថា កម្ពុជា-អូស្រ្តាលី នឹងបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈ​កិច្ចព្រមព្រៀង RCEP ឱ្យកាន់តែមានប្រសិទ្ធ​ភាព​ បន្ទាប់ពីកិច្ចព្រម​ព្រៀងនេះ បានដាក់ឱ្យអនុវត្តអស់រយៈពេលជាង ១ឆ្នាំមកនេះ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជានិងអូស្ត្រាលី បានកើនឡើងជាលំដាប់​ពីចំនួន២០៥លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់៥២៣លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះជាការលើកឡើង​របស់លោក​ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម