ព័ត៌មានជាតិ
អ្នកនាំពាក្យឱ្យអាជ្ញាធរ និងពលរដ្ឋត្រៀមខ្លួនប្រឈមនឹងការប្រែប្រួលអាកាសធាតុពិសេសគ្រោះរាំងស្ងួត
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋតាមដានព័ត៌មានស្តីពីអាកាសធាតុជាប់ជាប្រចាំ ដើម្បីត្រៀមលក្ខណៈឆ្លើយតបអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥កក្កដានេះថា អាជ្ញាធរ និងប្រជាពលរដ្ឋសូមយកចិត្តទុកដាក់តាមដានព័ត៌មានស្តីពីអាកាសធាតុ និងមុខសញ្ញាគ្រោះថ្នាក់ផ្សេងៗជាប់ជាប្រចាំដើម្បីត្រៀមរៀបចំផែនការ និងត្រៀមលក្ខណៈឆ្លើយតបអន្តរាគមន៍ឱ្យបានទាន់ពេលវេលាពិសេសគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀងដែលអាចកើតឡើងជាយថាហេតុនៅក្នុងរដូវភ្លៀងធ្លាក់នេះ។

ជាមួយគ្នានេះដែរប្រជាកសិករត្រួវចេះសន្សំសំចៃទឹកទុកសម្រាប់ប្រើប្រាស់ ព្រោះថានៅឆ្នាំ២០២៣នេះ កម្ពុជាអាចប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងក្របខណ្ឌនៅទូទាំងប្រទេសដោយសារបរិមាណទឹកភ្លៀងក្រោមមធ្យមភាគប្រចាំឆ្នាំ ដែលបណ្តាលមកពីបាតុភូតអ៊ែលនីណូ។
លោកបានបន្តទៀតថា កន្លងមកកម្ពុជា ទទួលបរិមាណទឹកភ្លៀងច្រើនលើសលប់ពេញមួយឆ្នាំ ប៉ុន្តែឆ្នាំនេះ តាមការព្យាកររបស់ក្រសួងជំនាញបរិមាណទឹកភ្លៀងនឹងទទួលបានក្រោមមធ្យមភាគប្រចាំឆ្នាំ ដោយសារឥទ្ធិពលបាតុភូត អ៊ែលនីណូ ចាប់ពីខែកម្ភៈរហូតដល់ខែវិច្ឆិកា ដែលនេះជាលើកទី២ហើយ បន្ទាប់ពីឆ្នាំ២០១៦ បង្កឱ្យមានការខ្វះខាតទឹកធ្ងន់ធ្ងរក្នុងក្របខណ្ឌទូទាំងប្រទេស។

ទោះយ៉ាងណា លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើការសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធជំនាញក្នុងការរៀបចំអន្តរាគមន៍ហេតុការណ៍គ្រោះមហន្តរាយនានា ដូចជាទឹកជំនន់ គ្រោះអគ្គិភ័យ គ្រោះរាំងស្ងួត និងការបាក់រលំអគារ និងត្រៀមស្បៀងបម្រុង ដូចជា ស្រូវពូជ និងស្បៀងសម្រាប់ការដាំដុះ និងស្តាឡើងវិញដោយសារការខូចខាតបណ្តាលមកពីគ្រោះរាំងស្ងួតឬទឹកជំនន់ជាដើម។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតនិយមចុះនៅព្រឹកថ្ងៃទី ២៥ កក្កដានេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៦ ខែកក្កដារហូតដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពិសេសនៅតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ច្រើន ហើយនៅលើផ្ទៃសមុទ្រនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់ទៀតផង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


