ព័ត៌មានជាតិ
ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប សម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះថ្នាក់រាជធានី-ខេត្តចំនួន ៥សំណុំរឿង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន ៥ មានលេខ ០០១ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៣ លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៣។

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមាន លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ បន្ទាប់ពីបើកសវនការរួចមក ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាជំនុំ ជម្រុះនៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត លើសំណុំរឿងលេខ ០០១, លេខ ០០២, លេខ ០០៣, លេខ ០០៤ និងលេខ ០០៥។

ចំពោះសំណុំរឿងលេខ ០០១ ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់សេចក្ដីសម្រេចលេខ ០០១ គ.ប/ក.ច ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ទុកជាបានជាការពេញទាំង មូល។ សំណុំរឿងលេខ ០០១នេះ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ ដោយបានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ចំពោះសំណុំរឿងលេខ ០០២ ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានតម្កល់សេចក្ដីសម្រេចលេខ ០០១ ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតលេខប៉ៃលិន ទុកជាបានការពេញទាំងមូល។ សំណុំរឿងលេខ ០០២នេះ មានដើមបណ្តឹងឈ្មោះ ខឹម មុនីកុសល ភេទប្រុស នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប សម្រេចពិន័យប្រាក់ចំនួន ១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ចំពោះសំណុំរឿងលេខ ០០៣ ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប តម្កល់សេចក្ដីសម្រេចលេខ ០០២ ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ទុកជាបានការពេញទាំងមូល។ សំណុំរឿងលេខ ០០៣នេះ មានដើមបណ្តឹងឈ្មោះ ស៊ុន សុភា ភេទស្រី នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ចំពោះសំណុំរឿងលេខ ០០៤ និងលេខ ០០៥ ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានតម្កល់សេចក្ដីសម្រេចលេខ ០០១ គ.ប/ត.ឃ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ទុកជាបានការពេញទាំងមូល។ សំណុំរឿងលេខ ០០៤ និងលេខ ០០៥ នេះ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត រយៈពេល ៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានបញ្ជាក់ថា សេចក្ដីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ ចំពោះមុខដើមបណ្ដឹងនៅ គ.ជ.ប និងមេធាវីតំណាងចុងចម្លើយនៅ គ.ជ.ប បើកផ្លូវប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ តាមកំណត់ច្បាប់៕
អត្ថបទ៖ សួស សិត
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


