ព័ត៌មានជាតិ
រាជរដ្ឋរដ្ឋាភិបាលបន្តអាណត្តិឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់បើកឱ្យគណបក្សមិនបានចូលរួមបោះឆ្នោតអាចចូលរួមបាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣នេះថា សម្រាប់អាណត្តិទី ៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ ថ្មី សម្រេចបន្តឱ្យមាន «ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់»។

សម្ដេចតេជោ ហ៊ុន សែន បន្តថា កម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូល នៃបណ្ដាគណបក្សនយោបាយទាំងអស់ ដើម្បីចូលរួមក្នុងការកសាងប្រទេស ដែលសម្ដេចអះអាងថា ក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក៏នឹងត្រូវឱ្យមាន ក្នុងនិតិកាលទី៧ ជាបន្តទៀត។
រាជរដ្ឋាភិបាលថ្មី នឹងធ្វើព្រះរាជក្រឹត្យដើម្បីដាក់ឱ្យដំណើរការនូវក្រុមប្រឹក្សា ពិគ្រោះយោបល់ ដូចនិតិកាលទី ៦ ដែលមានប្រធានប្រតិភូ អនុប្រធានប្រតិភូ និងលេខាធិការ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គណបក្សនយោបាយមួយនឹងមានឥស្សរជន ៣ រូប ចូលរួម។ សម្ដេចតេជោ បន្តថា នេះក៏អាចជាលទ្ធភាពមួយ បើកឱ្យគណបក្សដែលមិនបានចូលរួមការបោះឆ្នោតអាចចូលរួមបាន ខណៈលទ្ធភាពនេះនាយករដ្ឋមន្ត្រីថ្មីនឹងធ្វើការលើការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


