ព័ត៌មានជាតិ
តើឥស្សរជនណាខ្លះដែលអាចនៅរក្សាតំណែងជាសមាជិករាជរដ្ឋាភិបាល អាណត្តិថ្មីនេះ?
សម្ដេចតេជោ ហ៊ុន សែន បង្ហើបឱ្យដឹងថា រដ្ឋមន្ត្រីមួយចំនួនដែលមានអាយុក្រោម៧០ឆ្នាំ នឹងត្រូវបានបន្តរក្សាតំណែងជារដ្ឋមន្ត្រីសម្រាប់សមាសភាពរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ខណៈរដ្ឋមន្ត្រីចាស់ៗខ្លះ អាចកាន់ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

បើតាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ អ្នកជំនាន់ក្រោយ ដែលនឹងចូលមកដឹកនាំរាជរដ្ឋាភិបាលថ្មី នាពេលខាងមុខនេះ គឺបានត្រៀមលក្ខណៈបានយ៉ាងល្អ ដើម្បីមកទទួលអម្រែកពីអ្នកចាស់។
សម្ដេចតេជោ អះអាងថា ក្រុមអ្នកបន្តវ័យក្មេងមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលក្នុងសមាសភាពរាជរដ្ឋាភិបាលយូរមកហើយ។ ដូច្នេះ អ្នកទាំងនេះមានលក្ខណៈសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីក្លាយជាអ្នកបន្តវេនប្រកបដោយសមត្ថភាពក្នុងការបន្តដឹកនាំកម្ពុជា។

ក្រុមអ្នកបន្តវ័យក្មេងទាំងនោះ សម្ដេចសំដៅលើលោក អូន ព័ន្ធមុនីរ័ត្ន លោក ហង់ជួន ណារ៉ុន លោក សាយ សំអាល់ លោក ឌិត ទីណា លោក កើត រិទ្ធ និងលោក ជា វ៉ាន់ដេត។ សម្ដេចតេជោ ក៏បានបង្ហើបឱ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ក៏នឹងបន្តរក្សាតំណែងនេះដដែល មិនមានការដោះដូរនោះឡើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន សមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី អាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជិតពាក់កណ្ដាលមានសញ្ញាបត្របណ្ឌិត ខណៈរដ្ឋមន្រ្តីគ្រប់គ្រងក្រសួងនានា ត្រូវមានលក្ខខណ្ឌអាយុក្រោម ៧០ឆ្នាំ។

ដោយឡែករដ្ឋមន្ត្រីអាណត្តិចាស់ខ្លះ ដែលមានវ័យជាង៧០ឆ្នាំ ត្រូវកាន់ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ជាមួយគ្នានេះ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានដំឡើងជាឧបនាយករដ្ឋមន្រ្តី គឺមានន័យថា តំណែងរដ្ឋមន្ត្រីក្រសួងសាធារណការ និងតំណែងអគ្គស្នងការនគរបាលជាតិ នឹងត្រូវផ្លាស់ប្ដូរ ហើយជំនួសដោយអ្នកថ្មី។

សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីចាំផ្ទះ បានលើកឡើងថា ការផ្ទេរអំណាចឱ្យក្រុមយុវជន នៅពេលនេះ ជាការប្រសើរបំផុត ដើម្បីធានាបាននិរន្តរភាព ស្ថិរភាពសង្គម និងសេចក្ដីសុខទាំងអស់គ្នា ដោយរាជរដ្ឋាភិបាលវ័យក្មេងនេះ នឹងចេញដំណើរជាមួយនឹងក្រុមមានអាយុច្រើនរួមគ្នា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


