ព័ត៌មានជាតិ
ពលរដ្ឋក្រុងបាត់ដំបងមិនហ៊ានប្រើទឹកស្អាត ខណៈទឹកប្រែពណ៌នាំឲ្យមានក្តីបារម្ភ
នៅថ្ងៃទី០៤ ខែសីហានេះ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងភ្ញាក់ផ្អើលខណៈទឹកស្អាតប្រែពណ៌ ហើយនាំគ្នាផ្អាកប្រើប្រាស់ដោយសារមានការបារម្ភ។
អ្នកស្រី ចាន់នី រស់នៅភូមិ រំចេក៤ សង្កាត់ រតន: ក្រុងបាត់ដំបង រួមអ្នកភូមិជាច្រើនទៀតបានសួរដេញដោលគ្នាទៅវិញទៅមកទៅលើហេតុផលដែលបង្កឲ្យទឹកស្អាតប្រែពណ៌ដូចប្រេងហើយក៏នាំគ្នាផ្អាកប្រើប្រាស់។

ពលរដ្ឋមួយរូបទៀតឈ្មោះ មុំ រស់នៅក្រុងបាត់ដំបងបានបើកទឹកប្រើប្រាស់នៅព្រឹកថ្ងៃទី ០៤ ខែសីហានេះ ស្រាប់តែឃើញមានពណ៌ឡើងដូចប្រេងក៏បានសួរទៅស្វាមី។ តែស្វាមីលោកស្រីក៏មិនដឹងហេតុដូចអ្នកស្រីដែរ។ លោកស្រីក៏ដើរសួរអ្នកក្បែរខាង ហើយអ្នកក្បែរខាងក៏មានករណីបែបនេះបានកើតឡើងដូចគ្នាដែរ ហើយក៏សម្រេចមិនប្រើប្រាស់មួយរយះសិន។
ករណីទឹកស្ទឹងសង្កែរងផលប៉ះពាល់ពីសារធាតុគីមីពីក្រុមហ៊ុនចិនមួយកន្លែង បានបង្កការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងផុសផុល ក្រោយពីប្រជាពលរដ្ឋបានថតពណ៌ទឹកក្នុងស្ទឹងមានសភាពពណ៌ខ្មៅជាមួយសត្វត្រីងាប់ជាច្រើននៅក្នុងស្ទឹង ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនិងព្រួយបារម្មណ៍មកដល់ពេលនេះនៅមិនទាន់ស្ងប់នៅឡើយ។


ករណីដែលមានសារធាតុគីមីនៅក្នុងទឹកស្ទឹងសង្កែដែលបង្កដោយក្រុមហ៊ុនចិនមួយកន្លែងនោះ បើតាមការអះអាងរបស់ប្រជាពលរដ្ឋដែលនៅក្បែរក្រុមហ៊ុនបង្កនោះថា មិនមែនជាលើកទីមួយនោះទេ។ តែដោយឡែកលើកនេះបានកើតឡើងខុសពីលើកមុនៗ ព្រោះវាមានទំហ៊ំធំជាងមុននិងបានសម្លាប់សត្វត្រីយ៉ាងច្រើន រហូតបានរីករាលដាលដល់ផ្នែកខាងក្រោមថែមទៀត។
ប្រភពដដែលបញ្ជាក់ថា បើតាមប្រភពពីពលរដ្ឋដែលបានដឹងហេតុការណ៍បានបង្ហើបថា រោងចក្ររបស់ក្រុមហ៊ុនចិនដែលតែងបង្កគឺក្រុមហ៊ុន (អ៊ឺកាង) ដែលមានទីតាំងនៅខាងក្រោម (ទំនប់ពហុបំណងសេកសក) ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃទី៤ ខែនេះ អាជ្ញាធរខេត្តបានបើកកិច្ចប្រជុំបន្ទាន់មួយ ដែលក្នុងនោះសុទ្ធសឹងជាមន្ត្រីមកពីអង្គភាពជំនាញ និងបណ្តាស្រុកមួយចំនួនដែលស្ថិតនៅជាប់ដងស្ទឹងសង្កែ។ ក្រោយចប់ការប្រជុំ ក្រុមការងារបានបន្តចុះទៅកាន់ទីតាំងរោងចក្រចិនផ្ទាល់តែម្តង ដើម្បីពិនិត្យលើករណីទឹកកខ្វក់នេះ។ ប៉ុន្តែលទ្ធផលមិនទាន់ដឹងថា តើរដ្ឋបាលខេត្តនឹងមានវិធានការបែបណានោះឡើយទេ។
កាលពីថ្ងៃ ០៣ សីហា ម្សិលមិញនេះ អង្កភាពរដ្ឋាករទឹកបាត់ដំបងក៏បានចេញសេចក្តីជូនដំណឹង ក្រោយទទួលបានព័ត៌មានតាមបណ្តាញសង្គមចែករំលែកតៗគ្នាលើការប្រែពណ៌ទឹកស្ទឹងសង្កែ។
បើតាមការបញ្ជាក់របស់អង្គភាពរដ្ឋាករទឹក ថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ខេត្តបាត់ដំបង និងថ្នាក់ដឹកនាំអង្គភាពរដ្ឋាករទឹកបាត់ដំបង រួមទាំងមន្ត្រីជំនាញបានចុះទៅពិនិត្យពីស្ថានភាពប្រភពទឹកពិនិត្យឃើញថា ទឹកពិតជាមានការប្រែប្រួលខុសប្លែកពីធម្មតានិងគួរឲ្យសង្ស័យពិតមែន។
ដើម្បីគ្រប់គ្រងនិងធានាគុណភាពទឹកស្អាតជូនដល់អតិថិជន អង្គភាពរដ្ឋាករទឹកបាត់ដំបងបានដុតដៃដុតជើងចុះទៅ ពិនិត្យស្ថានភាពជាក់ស្តែងនៃប្រភពទឹកធ្វើផលិតកម្មនៅស្ទឹងសង្កែ។
ជាលទ្ធផលបានពិនិត្យឃើញថា ទឹកស្ទឹងសង្កែពិតជាមានការប្រែប្រួលឡើងពណ៏ខុសប្លែងពីធម្មតា។ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃបម្រែបម្រួលស្ថានភាពទឹកខាងលើ អង្គភាពរដ្ឋាករទឹកបាត់ដំបងបានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹកនៅតាមបន្ទប់ពិសោធន៍ឲ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ។
យ៉ាងណាស្ថានភាពគុណភាពទឹកមិនមានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់ឡើង ពោលគឺគុណភាពទឹកស្អាតនៅតែរក្សាបានគុណភាពល្អ អនុលោមតាមស្ដង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ៕

បើតាមការបញ្ជាក់ពីអង្គភាពរដ្ឋាករទឹកបាត់ដំបង គិតត្រឹមម៉ោងនេះស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាតវិញនៅតែរក្សាបានគុណភាពល្អអនុលោមតាមស្តង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ