ព័ត៌មានជាតិ
សេវាកម្មកាណូតដឹកភ្ញៀវទេសចរ នៅខេត្តសៀមរាប ទទួលបានភ្ញៀវអន្តរជាតិច្រើនជាងភ្ញៀវជាតិ
ម្ចាស់សេវាកម្មកាណូតដឹកភ្ញៀវទេសចរ នៅខេត្តសៀមរាប បានអះអាងថា សេវាកម្មកាណូតរបស់ខ្លួន ទទួលបានភ្ញៀវអន្តរជាតិច្រើនជាងភ្ញៀវជាតិ ដែលទៅទស្សនាទេសភាពតំបន់ទន្លេសាប និងផ្ទះបណ្ដែតទឹករបស់ប្រជាពលរដ្ឋខ្មែររស់នៅទីនោះ។

លោក ទៀង សូលី ម្ចាស់កាណូតដឹកភ្ញៀវទេសចរចុងឃ្នៀស បានប្រាប់មកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣នេះថា សេវាកម្មដឹកភ្ញៀវតាមកាណូតរបស់លោកបច្ចុប្បន្ន គឺទទួលបានភ្ញៀវទេសចរអន្តរជាតិមានចំនួនច្រើនជាងភ្ញៀវជាតិ។ លោកបន្ថែមថា សេវាកម្មរបស់លោក មានលក់សំបុត្រជាកញ្ចប់ ដោយចាប់ពីកញ្ចប់ ៥នាក់ឡើងទៅ ត្រូវបង់ប្រាក់ចាប់ពី ២៥ដុល្លារ ដល់ ៩០ដុល្លារ អាស្រ័យទៅតាមចំនួនមនុស្សតិច ឬច្រើន។ ក្រៅពីនេះ ភ្ញៀវទេសចរ ក៏អាចអាចទិញសំបុត្រដើម្បីជិះកាណូតទេសចរលក្ខណៈគ្រួសារបានដែរ តែត្រូវបង់ប្រាក់ជាកញ្ចប់ដូចភ្លៀវទេសចរបរទេសទូទៅដែរ។

លោក ទៀង សូលី បានសំណូមពរដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយគិតគូរដល់ថ្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរជាតិ ឲ្យមកនៅត្រឹមតម្លៃសមរម្យមួយ ដែលខុសពីតម្លៃសំបុត្ររបស់ភ្ញៀវបរទេស។ លោកមើលឃើញថា ភ្ញៀវទេសចរជាតិក្នុងស្រុក ពួកគាត់មិនសូវសម្បូរប្រាក់ក្នុងការចាយវាយ ដូចទៅនឹងភ្ញៀវបរទេសនោះឡើយ។ លោកបន្តថា កត្តាទាំងនេះហើយទើបធ្វើឲ្យសេវាកម្មរបស់លោក បាត់បង់ភ្ញៀវជាតិច្រើន ក្នុងមួយរយៈកន្លងមកនេះ។

ចំណែកលោក កែវ សុផុន ម្ចាស់កាណូតដឹកភ្ញៀវទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ក៏បានប្រាប់កម្ពុជាថ្មីថា សេវាកម្មរបស់លោកមួយរយៈពេលនេះ សម្បូរទៅដោយភ្ញៀវអន្តរជាតិដែរ ដោយមួយថ្ងៃទទួលបានភ្ញៀវចំនួន ១០ក្រុម។ ចំណែកតម្លៃសំបុត្រគឺ ១ក្រុម ត្រូវចំណាយ ១០ ម៉ឺនរៀល ស្មើនឹង ២៥ដុល្លារ អាស្រ័យទៅនឹងចំនួនភ្ញៀវតិច ឬច្រើន នៃក្រុមភ្ញៀវទេសចរទាំងនោះ។

លោកបន្តទៀតថា ចំពោះភ្ញៀវទេសចរជាតិ ជាទូទៅមកជិះកាណូតទេសចរ នៅថ្ងៃបុណ្យផ្សេងៗ ដូចជា៖ បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ គឺថាមានចំនួនច្រើនជាងថ្ងៃធម្មតា សម្រាប់តំបន់សមាគមកំពង់ឃ្លាំងទាំងមូល។ លោក កែវ សុផុន ក៏បានសំណូមពរដល់ភ្ញៀវជាតិ អញ្ជើញមកជិះកាណូតទេសចរកម្សាន្តឲ្យបានគ្រប់ៗគ្នា ដើម្បីលើកស្ទួយសហគមន៍ និងទេសចរណ៍ក្នុងស្រុក៕
អត្ថបទ៖ សួស សិត


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


