ព័ត៌មានជាតិ
រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ នៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ
បច្ចុប្បន្ននេះ រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ បានក្លាយទៅជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លើសពីនេះទៀត រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ មិនត្រឹមជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ តែក៏ជាមជ្ឈមណ្ឌលសាសនា និងជំនឿមួយ សម្រាប់ការគោរបូជារបស់សាធារណៈជន និងភ្ញៀវទេសចរបរទេស ផងដែរ។

លោក ស៊ី ផល្លី ភ្ញៀវទេសចរជាតិ មកពីខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា បានជាលោកចាប់អារម្មណ៍មកទស្សនាកម្សាន្ត រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនេះ ពីព្រោះតំបន់នេះមានដើមឈើជាម្លប់ត្រជាក់សម្រាប់អង្គុយលេង និងបានទស្សនាកម្សាន្តនូវរូបសំណាកផ្សេងៗទៀត ដែលជាប់ទាក់ទងនឹងប្រវត្តិសាស្រ្តខ្មែរ និងជំនឿសាសនា តាំងពីសម័យមុនមក។

លោក ស៊ី ផល្លី បានបន្ថែមទៀតថា លោកនិងគ្រួសាររបស់លោក ឆ្លៀតមកកម្សាន្តនៅទីនេះផង នឹងព្រមទាំងបានអុច ធូប បូជាផ្កាភ្ញី ដើម្បីសុំសេចក្តីសុខពីវត្ថុស័ក្តិសិទ្ធិទាំងអស់ ដែលមាននៅទីនេះ មកដល់ក្រុមគ្រួសាររបស់លោក ជៀស ផុតពីគ្រោះភ័យផ្សេងៗ ដែលកើតមានដោយយថាហេតុ។

ជាមួយគ្នានេះដែរ អ្នកស្រី ជឿន យ៉ាវ ភ្ញៀវទេសចរជនជាតិវៀតណាម ក៏បានប្រាប់មកកម្ពុជាថ្មីដែរថា អ្នកស្រីនិងស្វាមី បានទៅរស់នៅប្រទេសបារាំងជាយូរឆ្នាំមកហើយ ទើបតែពេលនេះមានពេលទំនេរ អ្នកស្រី និងស្វាមី បាននាំគ្នាមកលេងប្រទេសកម្ពុជាលើកទី ១។

អ្នកស្រី ចាប់អារម្មណ៍រមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដោយអ្នកស្រីយល់ឃើញថា រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំនេះ សម្បូរទៅដោយទេសភាពស្រស់ស្អាត មានដើមឈើត្រជាក់ អាចអង្គុយលេងបានយ៉ាងសប្បាយរីករាយ ជាមួយក្រុមគ្រួសារ។ ក្រៅពីនេះទៀត អ្នកស្រី ក៏បានគោរពបូជាដល់វត្ថុស័ក្តិសិទ្ធិ ដូចជា៖ លោកយាយដូនពេញ លោកតាព្រះចៅ និងព្រះពុទ្ធរូបផ្សេងៗទៀត ដែលមាននៅទីនោះផងដែរ។

ចំណែកឯលោកវរៈសេនីយ៍ត្រី មុត កុសលជាតិ នគរបាលទេសចរណ៍ ប្រចាំការនៅតំបន់រមនីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ក៏បានប្រាប់មកកម្ពុជាថ្មីដែរថា សម្រាប់ពេលបច្ចុប្បន្ននេះ លោកសង្កេតឃើញថា ភ្ញៀវទេសចរ ដែលមកទស្សនានៅទីនេះ ភាគច្រើនមានដូចជា៖ ជនជាតិចិន វៀតណាម និងភ្ញៀវទេសចរ ដែលមកពីបណ្តាប្រទេសអឺរ៉ុប មានបារាំង អង់គ្លេស អាឡឺម៉ង់ ជាដើម។

ចំណែកភ្ញៀវទេសចរក្នុងស្រុក គឺទល់តែថ្ងៃសីល និងថ្ងៃបុណ្យផ្សេងៗ ទើបសម្បូរមកទស្សនាកម្សាន្តតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ហើយខ្លះទៀតក៏បាននាំគ្នាមកអុចធូប បូជាផ្កាភ្ញីផ្សេងៗ មានដូចជា៖ ផ្កាឈូក ផ្កាម្លិះ ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន សម្រាប់ក្រុមគ្រួសាររបស់ពួកគេ។ លោកវរៈសេនីយ៍ត្រី មុត កុសលជាតិ បានបញ្ជាក់ទៀតថា សម្រាប់ការការពារ និងត្រួតពិនិត្យសុវត្ថិភាពជូនភ្ញៀវទេសចរ កម្លាំងរបស់លោកបានដាក់មន្រ្តីដើម្បីជួយមើល និងជួយសម្រួលដល់ភ្ញៀវទេសចរ មិនឲ្យមានគ្រោះថ្នាក់អ្វីនោះឡើយ៕
អត្ថបទ៖ សួស សិត




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស