ព័ត៌មានជាតិ
អភិបាលរាជធានី ណែនាំអាជ្ញាធរ រៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ជុំវិញវិមានរដ្ឋសភា ឲ្យបានស្អាត មុនថ្ងៃទី ២១ សីហា
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំអាជ្ញាធរខណ្ឌចំការមន រៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ឲ្យបានល្អប្រសើរ នៅជុំវិញវិមានរដ្ឋសភា ខណៈដែលកិច្ចប្រជុំសភា នឹងឈានចូលមកដល់នៅថ្ងៃទី ២១ សីហា ខាងមុខនេះ។

ការណែនាំនេះបានធ្វើឡើង ខណៈដែលលោកដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលការរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយនៅជុំវិញវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ នេះ។

លោក ឃួង ស្រេង ខណៈ នៃការចុះពិនិត្យនោះ បានធ្វើការណែនាំថា សម្រាប់អាជ្ញាធរខណ្ឌចំការមន ដែលជាម្ចាស់មូលដ្ឋាន ត្រូវត្រៀមរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងអនាម័យបរិស្ថាន នៅជុំវិញវិមានរដ្ឋសភា ឲ្យបានស្អាត ដោយចាប់ផ្ដើមអនុវត្តចាប់ពីពេលនេះតទៅ ព្រោះថា កិច្ចប្រជុំសភា និងការស្បថចូលកាន់តំណែងសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២១ និង ២២ សីហា នេះហើយ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៤ សីហា កន្លងមកនេះ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំរួចម្ដងហើយដែរ ដោយជំរុញឲ្យអាជ្ញាធរខណ្ឌដែលមានរដ្ឋសភា និងបរមរាជវាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវតែរៀបចំសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន ឲ្យបានល្អជាមួយនឹងការរក្សាឲ្យបាននូវសន្តិសុខខ្ពស់បំផុត នៅទីតាំងទាំង ២ នេះ សម្រាប់ថ្ងៃទី ២១ និង ២២ សីហា ខាងមុខនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន

-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


