ព័ត៌មានជាតិ
រយៈពេល៦ខែ ជនបរទេសជាង១ពាន់នាក់ ភាគច្រើនជាជនជាតិចិន ត្រូវបានបណ្ដេញចេញពីកម្ពុជា
រយៈពេល៦ខែ ឆ្នាំនេះ មានជនបរទេសប្រមាណជាង១ពាន់នាក់ ដែលភាគច្រើនជាជនជាតិចិន ត្រូវបានបណ្ដេញចេញពីកម្ពុជាជាបន្តបន្ទាប់។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក គៀត ចន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែតាំងមុខតំណែងមន្ត្រីនគរបាលជាតិ។

បើតាមលោក គៀត ចន្ទថារិទ្ធ ក្នុងចំណោមជនបរទេសសរុបចំនួន១០៣៨នាក់ ដែលបានបណ្ដេញចេញពីកម្ពុជានេះ គឺរួមមាន ជនជាតិចិនចំនួន៥៤៩នាក់ ឥណ្ឌូនេស៊ីចំនួន១៦៩នាក់ វៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ ម៉ាឡេស៊ី ២៥នាក់ និងជនជាតិបរទេសផ្សេងៗមួយចំនួនទៀត។ លោក គៀត ចន្ទថារិទ្ធ បានបញ្ជាក់ថា ជនបរទេស ដែលត្រូវបានបណ្ដេញចេញនេះ ក្រោយរកឃើញថា បានរស់នៅ និងធ្វើការនៅកម្ពុជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់។
អគ្គនាយកអន្តោប្រវេសន៍រូបនេះ បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេលមួយឆមាស ក្នុងឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានពិនិត្យ និងអនុញ្ញាតិឱ្យជនបរទេសប្រមាណជិត៣សែននាក់ ឱ្យបន្តរស់នៅកម្ពុជា ខណៈការផ្តល់ទិដ្ឋាកាចេញមានជាង២ពាន់នាក់ និងផ្តល់ឱ្យជនបរទេសមិនមែនជាអន្តោប្រវេសន៍ស្នាក់នៅបណ្តោះអាសន្ន រយៈពេលយូរជាង២សែន៨ម៉ឺននាក់។

ទន្ទឹមនេះ មានជនបរទេសជិត២៦ម៉ឺននាក់បានមកសុំប័ណ្ណធ្វើការងារនៅប្រទេសកម្ពុជាផងដែរ ខណៈការស្នើសុំនេះ គឺមានការសហការគ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យនគរបាលអន្តោប្រវេសន៍បន្តខិតខំបំពេញកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសកិច្ចការត្រួតពិនិត្យជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីធានាដល់សន្តិសុខជាតិ។ លោករដ្ឋលេខាធិការ លើកឡើងថា កិច្ចការងារដែលនគរបាលអន្តោប្រវេសន៍បានធ្វើនាពេលកន្លងមកនេះ បានល្អប្រសើរក៏ពិតមែន ប៉ុន្តែវាក៏នៅមានភាពចន្លោះប្រហោង ដែលត្រូវតែបំពេញ និងត្រូវទប់ស្កាត់ឱ្យបានបន្ថែមផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


