ព័ត៌មានជាតិ
រូបចម្លាក់ដែលបាត់បង់ពីកម្ពុជាតាំងពីសតវត្សន៍ទី៦ នឹងត្រូវបញ្ជូនពីអាមេរិកត្រឡប់មកវិញនាថ្ងៃទី១៨ ខែកញ្ញា ក្រោយចរចារយៈពេលជិត៣ឆ្នាំ
ភ្នំពេញ ៖ រូបចម្លាក់បុរាណខ្មែរចំនួន៥ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី៦ ចំនួន៥ នឹងត្រូវបញ្ជូនពីសហអាមេរិកមកព្រះរាជាណាចក្រកម្ពុជាវិញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោយពីមានការចរចាអស់រយៈពេលជិត៣ឆ្នាំមកហើយ ទើបក្រុមគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford) បានព្រមព្រៀងបញ្ជូនវត្ថុបុរាណកម្ពុជាទាំងអស់ ដែលកាន់កាប់រក្សាទុកមកប្រគល់ជូនកម្ពុជាវិញ។

វត្ថុបុរាណខ្មែរចំនួនជាង១០០រូប ធ្វើពីថ្ម និង សំរឹទ្ធ រួមទាំងសម្បត្តិវប្បធម៌ខ្មែរជាច្រើនទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជូនត្រឡប់មកវិញ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានសម្ដែងនូវអំណរគុណចំពោះការចូលរួមវិភាគទានដ៏មានតម្លៃរបស់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំតំបន់ភាគខាងត្បូងទីក្រុងញូវយ៉ក ភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ ដែលបានធ្វើការជាមួយក្រសួងអស់រយៈពេលជាង៣ឆ្នាំមកហើយក្នុងការចរចាបញ្ជូនសម្បត្តិវប្បធម៌ខ្មែរដែលមិនអាចកាត់ថ្លៃបានទាំងអស់នេះវិលត្រឡប់មកប្រទេសកម្ពុជា៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


