ព័ត៌មានជាតិ
រូបចម្លាក់អាយុកាល ១៥០០ ឆ្នាំពីភ្នំដា នឹងយកទៅដាក់បង្ហាញពិព័រណ៌នៅសហរដ្ឋអាមេរិក
ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើការអភិរក្សវប្បធម៌ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា រូបចម្លាក់ព្រះហិណ្ឌូ ក្រឺស្ណរៈគោវ៌ធន ដែលមានអាយុកាល១៥០០ ឆ្នាំ និងវត្ថុបុរាណដទៃទៀតរបស់កម្ពុជា នឹងត្រូវបានដាក់តាំងនៅសារមន្ទីរជាតិសិល្បៈអាស៊ាន Smithsonian ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៨ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលទើបទទួលបាននៅថ្ងៃសៅរ៍ ទី៣០ ខែមេសា នេះ។

បើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា ពិព័រណ៌នេះមានឈ្មោះថា “បង្ហាញព្រះក្រឹស្ណរៈគោវ៌ធន៖ ដំណើរទៅកាន់ភ្នំដ៏ពិសិដ្ឋនៅកម្ពុជា” នឹងបង្ហាញរូបចម្លាក់ព្រះសាសនាហិណ្ឌូ ដើម្បីការពារប្រជារាស្រ្តព្រះអង្គពីព្យុះភ្លៀង ដែលបង្កើតឲ្យមានឡើងដោយព្រះមួយដែលមានការខឹងសម្បា។ កន្លងមក ពិព័រណ៌នេះត្រូវបានរៀបចំធ្វើនៅសាមន្ទីរសិល្បៈ Cleveland Museum of Arts។
ទាក់ទងបញ្ហានេះ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឲ្យសាធារណជនទស្សនាពិព័រណ៌ពិសេសនេះ នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅក្នុងហ្វេសប៊ុក របស់ស្ថានទូតអាមេរិកនៅភ្នំពេញ។ លោកថា “ខ្ញុំមានមោទនភាពចំពោះការខិតខំ និងកិច្ចសហប្រតិបត្តិការអស់រយៈពេលដ៏យូរមករបស់យើង ក្នុងការអភិរក្ស ជួសជុល និងបង្ហាញឲ្យឃើញពីបេតិកភណ្ឌដ៏អស្ចារ្យ របស់ប្រទេសកម្ពុជានៅទូទាំងសាកលលោក”។
ចាប់តាំងពីឆ្នាំ២០០១ មក សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួនជាង៥ លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់ការងារអភិរក្សវប្បធម៌ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ និងថវិកាជំនួយឥតសំណងដទៃទៀត។ ចំពោះព័ត៌មានលម្អិតស្តីពីពិព័រណ៌នេះ សូមចូលមើលក្នុងគេហទំព័ររបស់ Smithsonian៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


