ព័ត៌មានជាតិ
មិនរាងសោះ! មនុស្ស២៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយប្រមូលផ្ដុំគ្នាបើកសង្វៀនជល់មាន់
ក្រុមអ្នកប្រឡូកក្នុងវិស័យមាន់ជល់១ក្រុមជិត២៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំអប់រំនិងធ្វើកិច្ចសន្យា ដើម្បីបញ្ឈប់នូវរាល់សកម្មភាពល្បែងស៊ីសងបន្តទៀត។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ការបង្ក្រាបសង្វៀនជល់មាន់ដ៏ធំ១នេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ក្នុងមូលដ្ឋានភូមិទួលក្រសាំង ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ លោកបន្តថា ករណីបង្ក្រាបសង្វៀនជល់មាន់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តសរុបចំនួន២៦នាក់ រួមទាំងម៉ូតូចំនួន២១គ្រឿងផងនៅនឹងកន្លែងសង្វៀន ដែលម្ចាស់រត់ចោលយករួចខ្លួន។


ការបង្ក្រាបនេះសមត្ថកិច្ចជំនាញដកហូតបានវត្ថុតាងជាច្រើនរួមមាន៖ មាន់ឈ្មោលជល់ចំនួន៤ក្បាល, បន្ទះកៅស៊ូសង្វៀនចំនួន១, ស៊ុមក្រុងមាន់ចំនួន៦, ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន១រួមនិងម៉ាស៊ីនផ្ទៀងនាទីចំនួន១ ផងដែរ។ ជាមួយការនាំខ្លួនអ្នកប្រព្រឹត្តខាងលើនេះ កម្លាំងការិយាល័យជំនាញបានសាកសួរព័ត៌មានមួយចំនួនជាមួយនិងការអប់រំណែនាំដល់អ្នកប្រព្រឹត្តទាំងអស់ ខាងលើក្រៅពីនេះ តម្រូវឲ្យអ្នកប្រព្រឹត្តទាំងអស់ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្តនៅថ្ងៃខាងមុខទៀត បើពុំនោះទេ អាចប្រឈមនឹងការបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់ជាក់ជាមិនខាន៕
អត្ថបទ៖ សៅ សារិទ្ធ
សូមចុចអាន៖ ឃាត់ខ្លួនទាំងឯកសណ្ឋានជាសិស្ស អាយុជាង ១៦ ឆ្នាំ ចេញឆក់ រត់ទៅណាមិនរួច
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


