ព័ត៌មានជាតិ
លោក ពុយ គា៖ អ្នកសារព័ត៌មានប្រៀបបានកងទ័ពជួរមុខ ត្រូវមានចំណេះដឹងការពារខ្លួន
«អ្នកសារព័ត៌មានប្រៀបបានកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បណ្ដាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន»។ នេះគឺជាការលើកឡើងរបស់លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់អ្នកកាសែតប្រមាណ ១០០ នាក់ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ។

នៅចំពោះមុខអ្នកការសែតជិត ១០០នាក់ លោក ពុយ គា បានមានប្រសាសន៍ថា អ្នកសារព័ត៌មានគឺប្រៀបបានទៅនឹង កងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បណ្ដាញសង្គម ដូច្នេះហើយអ្នកសារព័ត៌មានក៏ត្រូវតែមានចំណេះដឹងបន្ថែមនៅក្នុងការការពារខ្លួន និងរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមកំហែងតាមអ៊ីនធឺណិត និងការបោកប្រាស់តាមបណ្ដាញសង្គមដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។
ប្រធានក្លឹបអ្នកកាសែតរូបនេះបានបន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកសារព័ត៌មានរយៈពេល ២ខែ លើប្រធានបទ «ការប្រើប្រាស់ ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព» ផ្ដោតសំខាន់ទៅលើ ហានិភ័យថ្មីៗ និងការគំរាមកំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និង បណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះការពារខ្លួនពីការវាយប្រហារឬបោកប្រាស់តាមអនឡាញជាដើម។
វគ្គសិក្សានេះ អ្នកសារព័ត៌មានក៏ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូ តាមទូរស័ព្ទដៃ ការ Edit រូបថត ដាក់ក្រេឌីត លើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App )។

-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង