ព័ត៌មានជាតិ
បេសកកម្មជិះកង់ក្នុងទ្វីបអឺរ៉ុបជិត ៦សប្តាហ៍ លោក ផូ ផល្លា ទៅដល់គោលដៅចុងក្រោយ ប្រទេសអាល្លឺម៉ង់
ក្រោមអ័ព្ទដ៏ក្រាស អាកាសធាតុក៏ត្រជាក់ខ្លាំង លោក ផូ ផល្លា បន្តដំណើរស្ទើរមិនបានសម្រាកចេញពី Koblenz ធ្វើយ៉ាងណាដើម្បីអាចទៅគោលដៅចុងក្រោយ ទឹកដី Frankfurt ប្រទេសអាល្លឺម៉ង់ ទោះយប់ក៏ដោយ។
មុននេះ (ម៉ោងពេលនៅអាល្លឺម៉ង់ ប្រហែលម៉ោង ១រំលងអាធ្រាត្រ យប់ថ្ងៃទី០៣ កញ្ញា) លោក ផូ ផល្លា បានរៀបរាប់ថា
“Day 40: ផ្លូវចុងក្រោយ Koblenz > Frankfurt ទោះបីយប់ត្រូវមកដល់ Frankfurt បេីមិនដូច្នេះទេអត់កន្លែងសម្រាកហេីយ”។ បើតាមឃ្លីប និងសំណេរនេះ អាចបញ្ជាក់បានថា លោកបានទៅដល់ទឹកដីគោលដៅចុងក្រោយ នៅយប់ថ្ងៃទី០២ កញ្ញា ពោលរយៈពេល ៤០ថ្ងៃ ។
ក្នុងដំណើរដ៏វែងឆ្ងាយនេះ អ្នកស្ម័គ្រចិត្តជិះកង់រៃអង្គាសប្រាក់ដើម្បីកុមារកម្ពុជារូបនេះ បានឆ្លងកាត់ឧបសគ្គជាច្រើន រួមទាំងអាកាសធាតុថែមទៀត តែទោះយ៉ាងណា លោកនៅតែតស៊ូសម្រេចបេសកកម្មនេះ និងនាំយកថវិកាពីសប្បុរសជន តាមតំបន់ប្រទេសទ្វីបអឺរ៉ុប ពិសេសស្ថានឯកអគ្គរាជទូតកម្ពុជា និងខ្មែរដែលរស់នៅប្រទេសទាំងនោះ ក៏បានចូលរួមបរិច្ចាគផងដែរ។


ក្នុងបេសកកម្មជិះកង់ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា មានជំងឺមហារីក និងជំងឺផ្សេងៗ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ លោក ផូ ផល្លា បានជិះកង់ផ្សងព្រេងកាត់ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន៨ រួមមាន បារាំង ស្វីស លុច្សសំបួរ បែលហ្សិច អង់គ្លេស អ៊ីតាលី ហូឡង់ និងអាល្លឺម៉ង់ តាមផែនការ ៤១ថ្ងៃ ចម្ងាយ ៣០០០គីឡូម៉ែត្រ ហើយចំពោះថវិកាដែលប្រមូលបាន គឺផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបទាំងអស់។


គួរបញ្ជាក់ថា លោក ផូ ផល្លា ជាអ្នកស័្មគ្រចិត្តជិះកង់សប្បុរស រៃអង្គាសថវិកាមួយរូបផ្សេងទៀត ក្រៅពីលោក ទីវ តារារិទ្ធ ដែលទើបនឹងបញ្ចប់បេសកកម្មថ្ងៃទី២៦ ខែសីហា ថ្មីៗនេះ៕ អត្ថបទ៖ សុធាវី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


