ព័ត៌មានជាតិ
ទោះបេសកកម្មជិះកង់សប្បុរសក្នុងទ្វីបអឺរ៉ុបចប់ តែលោក ផូ ផល្លា ស្នើមន្ទីរពេទ្យបន្តរៃអង្គាសថវិកា ដល់ថ្ងៃទី១០កញ្ញា
បេសកកម្មជិះកង់រយៈពេល ៤១ថ្ងៃ ចម្ងាយ ៣១០៤គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចំនួន៨ ក្នុងតំបន់អឺរ៉ុប បានបញ្ចប់ តែលោក ផូ ផល្លា បានស្នើបន្តបេសកកម្ម ដេីម្បីរៃអង្គាសប្រាក់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដល់ថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៣ ដោយសារតែលោកចង់ឆ្លៀតរៃអង្គាសថវិកាបន្ថែម ក្នុងឱកាសពិព័រណ៌ម្ហូបខ្មែរ និងផលិតផលកសិកម្មខ្មែរ មុននឹងប្រកាសថវិកាសប្បុរសធម៌សរុប ក្នុងបេសកកម្មរបស់លោក។

ក្រោយបញ្ចប់បេសកកម្មជិះកង់សប្បុរស លោក ផូ ផល្លា បានរៀបរាប់ថា លោកបានចេញដំណេីរពីទីក្រុងប៉ារីស ជិះកង់ដោយសន្សឹមៗទៅតាមគោលដៅដែលបានកំណត់ ដោយភាពអំណត់អត់ធ្មត់ និងឆ្លងកាត់ឧបសគ្គជាច្រើន ដោយត្រូវជិះកាត់ថ្ងៃក្តៅ កាត់ភ្លៀង ទាំងយប់ទាំងថ្ងៃ ឆ្លងកាត់វាលស្រែ ព្រៃភ្នំ ស្ទឹង ទន្លេ សមុទ្រ ត្រូវជិះឡើងចុះភ្នំ និងស្ថានភាពផ្លូវដ៏លំបាកផ្សេងៗ រហូតមានពេលខ្លះ កង់ខូច ត្រូវដាច់ទឹក និងថែមទាំងត្រូវវង្វេងផ្លូវក៏មាន។ លោកថា “ប៉ុន្តែទោះយ៉ាងណា ទីបំផុត ខ្ញុំបានមកដល់គោលដៅចុងក្រោយ គឺទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ ជាមួយនិងកង់ដែលផលិតនៅប្រទេសកម្ពុជា”។

លោក ផូ ផល្លា បញ្ជាក់ថា ដើមឡើយ កម្មវិធីជិះកង់រៃអង្គាសថវិកាជួយកុមារកម្ពុជានេះ គ្រោងបញ្ចប់ត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែដោយសារនៅថ្ងៃទី៧-១០ កញ្ញា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស មានកម្មវិធីពិព័រណ៌ភូមិមុខម្ហូប អន្តរជាតិ ដូចនេះលោកចង់ឆ្លៀតយកឱកាសនេះ បន្តទទួលថវិកាបរិច្ចាគរបស់សប្បុរសជន ដែលទៅចូលរួមទស្សនាពិព័រណ៌ នាឱកាសនោះបន្ថែមទៀត។
លោកថា “ខ្ញុំនឹងធ្វេីបច្ចុប្បន្នភាពថវិកាដែលទទួលបានប្រចាំថ្ងៃ ចំពោះថវិកាសរុបដែលទទួលបានពីកម្មវិធីជិះកង់ទាំងមូល មន្ទីរពេទ្យនឹងជម្រាបជូននៅថ្ងៃទី១១ កញ្ញា ២០២៣”។
ឆ្លៀតក្នុងឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាជូន មន្ទីរពេទ្យកុមារអង្គរ និងអ្នកដែលបានអនុញ្ញាត្តផ្តល់កន្លែងស្នាក់នៅ និងអាហារដល់លោក ក៏ដូចជាអ្នកដែលចូលរួម ផ្សព្វផ្សាយការជិះកង់សប្បុរសនេះ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


