ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូល ២៧៨ លានដុល្លារពីការនាំចេញអង្កររយៈពេល ៨ ខែ ឆ្នាំ ២០២៣
នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករបានជាង ៤០ ម៉ឺនតោន (៤០១ ៦៩៩) គិតជាទឹកប្រាក់ ២៧៨ លានដុល្លារ ស្មើនឹង ៥៨ ភាគរយនៃផែនការ ៧០ ម៉ឺនតោន។

របាយការណ៍របស់ក្រសួងកសិកម្មដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បង្ហាញថា មានក្រុមហ៊ុនចំនួន ៥៥ បាននាំចេញអង្ករចេញទៅ ៥៦ គោលដៅ ដែលមានប្រទេសចិន អាហ្វ្រិក មជ្ឈឹមបូព៌ា ប្រទេសក្នុងទ្វីបអ៉ឺរ៉ុប និងសមាជិកអាស៊ាន។
ដោយឡែក ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងសម្រេចបានជិត ៣ លានតោន (២ ៩២៩ ០៤៣) ដែលមានទឹកប្រាក់ ៨១៤ លានដុល្លារ ស្មើនឹង ៥៩ភាគរយ៕



-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


