ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យវិនិយោគិនជប៉ុន វិនិយោគលើការបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម និងបច្ចេកវិទ្យាកម្រិតខ្ពស់
សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីគោលបំណង ចង់ឲ្យវិនិយោគិនជប៉ុន វិនិយោគលើការបង្កើតរោងចក្រ កែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និងបច្ចេកវិទ្យាកម្រិតខ្ពស់។

ការបញ្ជាក់គោលបំណងនេះ បានធ្វើឡើងគ្រាដែលសម្តេចតេជោ ហ៊ុន សែន បានទទួលជួបសម្តែងការគួរសមជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៣ នៅវិមាន ៧មករា។

សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបនលោកប្រធានសមាគម បានរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីលទ្ធផលការងារដែលសមាគមសម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខ ដោយសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកប្រធានសមាគម ក៏បានជម្រាបជូនអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលលោកបានសន្ទនាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគ ស្របតាម ច្បាប់វិនិយោគកម្ពុជា។ ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីគោលបំណងចង់ឲ្យវិនិយោគិនជប៉ុន វិនិយោគ លើវិស័យសំខាន់ៗពីរ រួមមាន៖ ១.ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា, ២. បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត គ្រឿងបង្ខំអេឡិចត្រូនិច និងថាមពលជាដើម។

បន្ថែមពីលើនេះទៀត សម្តេចតេជោ ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយចាត់ទុកថា ជាស្ពានឬស្សីដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាកម្ពុជា-ជប៉ុន មានស្ពានបេតុងដែលជាទំនាក់ទំនងការទូតល្អរវាងរដ្ឋ និងរដ្ឋ ក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ភាគីមិត្តអំពីទស្សនវិស័យ នៃការកសាងសន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងគំនិតផ្ដួចផ្ដើមនៃការបង្កើតសមាគម បណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង