សន្តិសុខសង្គម
របាំងស្បៃអួនជាង ១ ពាន់ម៉ែត្របន្ថែមទៀត ត្រូវសមត្ថកិច្ចបង្ក្រាប
សមត្ថកិច្ចចម្រុះថ្នាក់ខេត្តកំពង់នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ ស្រុកកំពង់លែង និងក្នុងភូមិសាស្ត្រ ឃុំពាមឆ្កោក ស្រុកជលគីរី ដោយបានកាប់បំផ្លាញចោលនៅនឹងកន្លែងនៅរបាំងលបសាច់អួនចំនួន ១០ កន្លែង មានប្រវែងសរុប ១.៥០០ ម៉ែត្រ និងបានចាក់លែងកូនត្រីដែលជាប់ក្នុងលបសាច់អួនចំនួន ៥០ គីឡូ ចូលក្នុងទន្លេធម្មជាតិវិញផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ថ្ងៃនេះក្រុមការងារចម្រុះរួមមានមន្ទីរកសិកម្មខេត្ត កងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ ចំនួន ០៨គ្រឿង កំលាំងសរុប ចំនួន៤៤នាក់ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេ សាទប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលបរួមផ្សំសាច់អួនខុសនិងច្បាប់ស្តីពីជលផលនៅចំណុចអង្អរទ្វីប ឃុំស្វាយរំពារ ស្រុកកំពង់លែង ចំណុចក្រោយភូមិក្បាលកន្លង់ ភូមិសំពៅសំពាក់ ភូមិវាលសំណាប ភូមិកប់ចេស និងចំណុចខ្វែងឆ្លុះភូមិក្បាលកន្លង់ ឃុំពាមឆ្កោកស្រុកជលគិរី។
បទល្មើសនេសាទខាងលើនេះ សមត្ថកិច្ចចម្រុះខេត្តបានឯកភាពគ្នារុះរើ និងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង លទ្ធផលរួម មានរបាំងសាច់អួនចំនួន១០កន្លែងមានប្រវែង ១ ៥០០ ម៉ែត្រ, លូសាច់អួនចំនួន ៣៤គ្រឿង, បង្គោល ចំនួន ៧០០ ដើម និងលែងត្រីចម្រុះចំនួន៥០គីឡូ ចូលក្នុងបឹង និងទន្លេធម្មជាតិវិញ។

លោក ងិន ហ៊ុនបានបញ្ជាក់ឲ្យដឹងថា នៅក្នុងរដូវបិទនេសាទបែបនេះ ច្បាប់ស្ដីពីជលផលអនុញ្ញាតឲ្យដាក់របាំងចាប់ត្រីមានប្រវែងតែ ៥០ ម៉ែត្រ ប៉ុណ្ណោះ។ ដូចនេះលោកប្រធានមន្ទីរសូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមនាំគ្នាគោរពច្បាប់ស្ដីពីជលផល គឺកុំធ្វើការនេសាទល្មើសច្បាប់ឲ្យសោះពិព្រោះការនេសាទល្មើសច្បាប់ ត្រូវប្រឈមនឹងសមត្ថកិច្ចចម្រុះកាប់បំផ្លាញចោលដោយមិនយកយល់ឡើយ។
ដោយឡែកចំពោះបទល្មើសឆក់ត្រី និងបទល្មើសដាក់របាំងស្បៃមុងវិញជាគោលការណ៍គឺសមត្ថកិច្ចនិងចាប់ខ្លួនជនល្មើសកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដោយមិនលើកលែងនោះឡើយ។

នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះលោកប្រធានមន្ទីរកាក់សិកម្មខេត្តក៏បានដាក់ផែនការដល់បណ្ដាសង្កាត់នេសាទ និងផ្នែកនេសាទគ្រប់ស្រុកត្រូវតែទទួលខុសត្រូវបង្ក្រាបទល្មើសនេសាទនៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ និងឲ្យអស់។
ដោយមិនត្រូវបណ្ដែតបណ្ដោយ ឬឃុបឃិតឲ្យមានបទល្មើសនោះឡើយ។ ករណីមានបទល្មើសនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មន្ត្រីសង្កាត់នេសាទ និងផ្នែកនេសាទនោះ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


