Connect with us

ព័ត៌មានជាតិ

ចំពោះមុខ​ក្រុម​អ្នក​វិនិយោគ​រាប់​រយនាក់ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ជំរុញ​ការ​វិនិយោគ​វិស័យសក្តានុពល​ធំពីរ​របស់​កម្ពុជា

បានផុស

នៅ

នៅ​ចំពោះមុខ​វិនិយោគិនរាប់រយនាក់ និងសមាជិកក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប-អាស៊ាន រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បានជំរុញ​ឲ្យមានការ​វិនិយោគបន្ថែម​​លើ​​វិស័យសក្តានុពល​មួយ​ចំនួន​របស់​កម្ពុជា​។

ថ្លែង​នៅ​ក្នុង​វេទិការ​ធុរកិច្ច​អាស៊ានកម្ពុជានៅ​ថ្ងៃនេះ លោកស្រី ចម និម្មល ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើក​ទឹក​ចិត្តដល់​អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សា​ធុរកិច្ច​សហភាព​អឺរ៉ុប-អាស៊ាន ឱ្យពិចារណា​ជំរុញការវិនិយោគក្នុង​វិស័យសក្តានុពលនៅកម្ពុជាមានដូចជា​កសិកម្ម​កែច្នៃ និង​សេវាកម្ម​ទេសចរណ៍

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​រដ្ឋមន្រ្តី​បានលើកឡើង​ពីការ​ខិតខំ​របស់​រដ្ឋាភិបាល​​ តាម​រយៈ​ការ​ដាក់ចេញ​គោលនយោយបា​យគាំទ្រ​ដល់ការ​វិនិយោគ ដូចជា​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​​ ការ​អភិវឌ្ឍ​ឌីជីថលូបនីយកម្ម​និងការបណ្តុះបណ្តាលធនធានមនុស្ស​ជាដើម។

ក្រៅពី​​ជំរុញ​ការ​វិនិយោគបន្ថែមលើ​វិស័យ​​​ដែលមាន​សក្តានុពល​ លោក​ស្រី​រដ្ឋមន្រ្តី​ក៏​ស្នើ​ឲ្យ​មាន​ការបង្កើនការ​នាំចូលទំនិញ​របស់កម្ពុជាដូចជា វាយនភ័ណ្ឌ ស្បែកជើង ទំនិញ​ធ្វើដំណើរ និង​ផលិតផលកម្មន្តសាល​ជាដើម។

លោក តាស៊ីឡូ ប្រីនហ្ស័រ ប្រធាន​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​​ដូចជា​វៀតណាម ថៃ ការវិនិយោគ​ពីប្រទេស​ជា​សមាជិក​សហភាព​​អឹរ៉ុប​នៅ​កម្ពុជា​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

ប្រធាន​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប​​រូប​នេះ​បាន​​លើកឡើង​ពី​កង្វះ​ធនធាន​មនុស្ស​ជំនាញ​ជា​បញ្ហា​ប្រឈម​មួយ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មក​ពី​អឺរ៉ុប​ពិបាក​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

បើ​តាម​លោក តាស៊ីឡូ ប្រីនហ្ស័រ បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​មកពី​សហភាព​​អឺរ៉ុប​​​ប្រមាណ​ជាង ២៥០ ក្រុមហ៊ុន​ ដែល​​​កំពុង​វិនិយោគ​នៅ​កម្ពុជា​មាន​ដូចជា​ផ្នែក​ព្រលាន​យន្តហោះ​និង​សេវាកម្ម​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម