ព័ត៌មានជាតិ
ចំណូលពីការលក់បណ្ណចូលទស្សនាអង្គរជិត ២៥ លានដុល្លារ
គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរបរទេសទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរសរុប ៥៣ ៩៤៦១ នាក់ ដោយទទួលចំណូលប្រមាណ ២៤ ៩ ៥៥ ៣៩៧ ដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ គ្រឹះស្ថានអង្គរ កាលពីថ្ងៃ០១ ខែតុលា។

តាមប្រភពដដែលបានឱ្យដឹងថា ចំនួនភ្ញៀវសរុបក្នុងរយៈពេល ៩ខែ មានការកើនឡើង ៣០២,២០ ភាគរយ និងមាន កំណើន ៣៦៥,៤២ ភាគរយ ធៀបរយៈកាលដូចគ្នាកាលពីឆ្នាំ ២០២២។
ដោយឡែក នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេទិញបណ្ណមានចំនួន ៤១ ០៤៨ នាក់ មានកំណើន ៧៤,០៦ ភាគរយ ធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ សម្រាប់ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ១ ៨៦៣ ៤៦៦ ដុល្លារ មានកើនឡើង ១០៣,០៨ ភាគរយ នេះបើធៀបជាមួយរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងទៅ។
ជាងនេះទៅទៀត កម្ពុជាទទូលបានចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ខែកញ្ញា មានចំនួន ៦៣៥ នាក់ ស្មើរនឹង ៩ ៥២៥ ដុល្លារ បន្ថែមទៀតផងដែរ។
សម្រាប់ចំណូលដែលទទូលពីការលក់បណ្ណចចូលទស្សនារមណីយដ្ឋានបានឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ៩ខែក្នុងឆ្នាំ២០២៣ មកនេះ មានចំនួនសរុបស្មើរនឹង ១ ០៧៩ ១២២ ដុល្លារ។
សូមបញ្ជាក់ថា ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមាន អ្នកដំណើរចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍ផ្តល់ដោយប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់។ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ បានថ្លែងតាមរយៈរបាយ ការណ៍ថា រយៈពេល ០៨ ខែ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
តាមការព្យាករណ៍សម្រាប់រយៈពេល ០១ ឆ្នាំ ២០២៣ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តសៀមរាប អាចនឹងទទួលបានប្រមាណ ៨០ម៉ឺននាក់៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៥ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


