Connect with us

ព័ត៌មានជាតិ

ស្ពាន ផ្លូវ និងដំណាំជាច្រើនក្នុងស្រុកកំរៀង ត្រូវលិចលង់ដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

ផលដំណាំ​របស់​ប្រជាកសិករ​ជាច្រើន​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​អូរ​ដា កំពុង​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​វាយលុក​យ៉ាង​ខ្លាំង។ ដោយឡែក​ស្ពាន​មួយ​កន្លែង ក៏​ត្រូវ​បាន​ទឹក​ហូរ​លិច​ពី​លើ​ស្ពាន ដែល​ជា​បញ្ហា​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ៣ ខែ​តុលា ឆ្នាំ ២០២៣ នេះ ទឹក​នៅ​ក្នុង​អូរ​ដា​ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​អូរ​ព្រំដែន​ថៃ បាន​ជោរជន់​យ៉ាង​ខ្លាំង​បណ្ដាល​ឲ្យ​លិច​ផល​ដំណាំ និង​លំនៅឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតាម​បណ្ដោយ​អូរ ស្ថិត​ក្នុង​ភូមិ​អូរ​ដា ភូមិ​លំផាត់ ភូមិ​តាំងយូ និង​ភូមិ​អូរ​គគី ឃុំ​អូរ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

របាយការណ៍​បាន​បន្ត​ទៀត​ថា នៅ​ពេល​នោះ​ដែរ សិស្សានុសិស្ស​ដែល​កំពុង​រៀន​ក្នុង​សាលា​បឋម​សិក្សា​លំផាត់ ត្រូវ​បាន​បិទ​ផ្អាក​ការ​សិក្សា និង​ជម្លៀស​ឲ្យ​ចេញ​ផុត​ពី​តំបន់​ទឹកជំនន់។ ដោយឡែក​អាជ្ញាធរ​មូលដ្ឋាន រួម​សហការ​ជាមួយ​កម្លាំង​វីរ​ការពារ​ព្រំដែន​គោក​លេខ ៨១៩ បាន​ដឹក​កាណូត​ស្មាច់​យក​មក​ចាំ​ជួយ​ចម្លង​ប្រជាពលរដ្ឋ​ដែល​ជាប់​គាំង​ដោយ​ទឹកជំនន់​មក​កាន់​ទី​ទួល​សុវត្ថិភាព។ ហើយ​រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ដដែល ជំនន់​ទឹកភ្លៀង​នេះ​នៅ​មិន​ទាន់​ស្រក​នៅឡើយ​ទេ។

គួរ​បញ្ជាក់​ថា ទោះបីជា​ទឹក​ក្នុង​អូរ​ដា​ជន់​ឡើង​ក៏ដោយ ក៏​ទឹកអូរ​ព្រំដែន​មិន​ទាន់​លិច​ទៅ​លើ​ច្រក​អន្តរជាតិ​ដូង​ដូច​រយៈកាល​កន្លង​មក​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម១៨ ម៉ោង មុន

បុរសម្នាក់ដាច់ខ្យល់ស្លាប់នៅក្នុងព្រៃពេលដើរឆ្លុះកង្កែប សង្ស័យជំងឺគាំងបេះដូង

សន្តិសុខសង្គម២១ ម៉ោង មុន

សត្តឃាតដ្ឋានជ្រូក ក្នុងភូមិតាឡី ហាក់ចង់លាក់បាំងព័ត៌មានរឿងកម្មករឆក់ខ្សែភ្លើងស្លាប់នៅទីតាំងខ្លួន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្ញៀវ​ទេសចរ​រុស្ស៊ី​៧នាក់ពុលផ្លែឈើ​ព្រៃនៅខេត្ត Surat Thani ប្រទេសថៃ

Sokha Hotels

ព័ត៌មានពេញនិយម