ព័ត៌មានជាតិ
ប្រតិភូក្រសួងសង្គមកិច្ច នឹងចូលរួមវេទិកាអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី១០-១២ ខែតុលា
ប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា របស់កម្ពុជា នឹងចូលរួមវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-អាមេរិក ស្ដីពីអភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃគូលើសពីឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី ឆ្លើយតបនឹងការអញ្ជើញរបស់ក្រសួងសង្គមកិច្ចឥណ្ឌូនេស៊ី។

បើតាមលិខិតដែលក្រសួងសង្គមកិច្ចឥណ្ឌូនេស៊ី អញ្ជើញក្រសួងសង្គមកិច្ចកម្ពុជា ភាគីឥណ្ឌូនេស៊ីបានរំពឹងថា កិច្ចប្រជុំទាំងនេះ នឹងដើរតួជាវេទិកាសម្រាប់ប្រតិភូទាំងអស់ ដើម្បីចែករំលែកនូវការអភិវឌ្ឍបច្ចុប្បន្នដែលពាក់ព័ន្ធ បញ្ហាប្រឈម និងបទពិសោធន៍ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការការពារសិទ្ធិជនមានពិការភាព និង ពិភាក្សាអំពីយុទ្ធសាស្ត្រនាពេលអនាគតនៃបរិយាបន្នសង្គម ដែលរួមមានការផ្ដល់សិទ្ធិអំណាចលើតួនាទីរបស់ជនមានពិការភាព សម្រាប់ការអភិវឌ្ឍថ្នាក់តំបន់ប្រកបដោយចីរភាព និងការពន្លឿនភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងដៃគូរបស់អាស៊ាន និងស្ថាប័នពាក់ព័ន្ធ ក្នុងការអភិវឌ្ឍបរិយាបន្នពិការភាព។
សម្រាប់គណៈប្រតិភូក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា របស់កម្ពុជា ដែលនឹងចូលរួមវេទិកាទាំងនេះ មានដូចជា លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច ជាប្រធានគណៈប្រតិភូ លោក សួង ម៉េងឡុង រដ្ឋលេខាធិកា ជាសមាជិកប្រតិភូ រួមជាមួយ លោក ញ៉េប ចាន់ណេ ប្រធាននាយកដ្ឋានសហការ ជាសមាជិកប្រតិភូ និងលោក វណ្ណា សិត្យា ជំនួយការ លោក ឯម ច័ន្ទមករា ជាសមាជិកប្រតិភូ។
មែនទែនទៅ វេទិកាដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ គឺស្នើឱ្យ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារបស់កម្ពុជា ធ្វើជាប្រធានដឹកនាំគណៈប្រតិភូ ទៅចូលរួមវេទិកាទាំងនេះ ក៏ប៉ុន្តែដោយសារតែ លោក ជា សុមេធី មានធុរៈបន្ទាន់មិនអាចដឹកនាំគណៈប្រតិភូទៅចូលរួមបាន ទើបមានការផ្លាស់ប្ដូរសមាសភាព ឱ្យ លោក ឯម ច័ន្ទមករា ដឹកនាំគណៈប្រតិភូទៅចូលរួមជំនួស។

សូមជម្រាបជូនបន្តិចថា គណៈប្រតិភូក្រសួងសង្គមកិច្ចកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ហើយនឹងត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


