ព័ត៌មានជាតិ
ពលរដ្ឋបង្ហាញក្ដីរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានរៀបចំរថយន្ដជិះដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ចាប់ពីថ្ងៃទី១២ រហូតទៅដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកធ្វើដំណើរសាធារណៈរយៈពេល៥ថ្ងៃ ដោយឥគិតថ្លៃដើម្បីជួយសម្រួលដល់ការចំណាយជូនកម្មករ-និយោជិត និងប្រជាពលដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ប្រជាពលរដ្ឋខេត្តកំពត ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ តាមរយៈរថយន្តក្រុងសាធារណៈ ដែលប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជូន សម្រាប់ដឹកកម្មករ កម្មការនី និងពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងថ្លែងអរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខ និងការចំណាយរបស់ពួកគាត់។

នៅក្នុងនោះរថយន្តខេត្តកំពតមានចំនួន១០គ្រឿង សម្រាប់ដឹកជញ្ជូនកម្មករ-និយោជិត និងសម្រាប់ដឹកប្រជាពលរដ្ឋមកលេងស្រុកកំណើតដែលរថយន្តក្រុងទាំង១០គ្រឿងនេះបានធ្វើដំណើរតាមផ្លូវជាតិលេខ៣ អ្នកដែលជិះរថយន្តក្រុងនេះបានផ្ដល់នូវភាពងាយស្រួលមានផាសុវត្តិភាពព្រមទាំងបានកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋបានច្រើនផងដែរ។
អ្នកដែលបានធ្វើដំណើរតាមរថយន្តក្រុងដោយមិនគិតថ្លៃនេះ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងពេញចិត្តជាខ្លាំងចំពោះប្រមុខរាជរដ្ឋាភិបាល ដែលតែងតែគិតគូពីសុខទុក្ខ និងការចំណាយរបស់ប្រជាពលរដ្ឋដែលប្រកបការងារនៅរាជធានីភ្នំពេញ ពេលមានបុណ្យទានម្តងៗ។

លោក ហៀង វៃ ប្រធានក្រុមឡានក្រុងដឹកអ្នកដំណើរមកកាន់ខេត្តកំពត បានប្រាប់ឱ្យដឹងថា រថយន្តក្រុងទាំង ១០គ្រឿងនេះនឹងធ្វើការដឹកជញ្ជូនកម្មករ-និយោជិក និងប្រជាពលរដ្ឋដែលបានមកពីភ្នំពេញមកខេត្តកំពតតាមផ្លូវជាតិលេខ៣ ហើយម៉ោងចេញដំណើរពីភ្នំពេញមកខេត្តកំពតគឺនៅម៉ោង៦ និង ៣០នាទីព្រឹករហូតដល់ម៉ោង១១ និង ៣០នាទីព្រឹក ហើយបើចេញពីខេត្តកំពតទៅភ្នំពេញវិញនោះគឺប្រើប្រាស់ពេលវេលាដូចគ្នា។

ចំពោះចំណតរថយន្តក្រុងដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញគឺ ស្ថិតនៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពងអាកាស) ហើយចំណតរថយន្តចេញពីកំពត ទៅរាជធានីភ្នំពេញ គឺនៅចំណតរថយន្តក្រុងកំពត ជាប់ពហុកីឡដ្ឋានខេត្ត៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


