Connect with us

ព័ត៌មានជាតិ

ស្វែង​យល់ពី​មុខងារ ភារកិច្ច​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

បានផុស

នៅ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បំពេញបេសកកម្មជាសេនាធិការ​ឱ្យរាជ​រដ្ឋាភិបាល លើការដឹកនាំ​និងគ្រប់គ្រងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទានៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានមុខងារនិងភារកិច្ចដូចតទៅ៖

– ការរៀបចំនិងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
– រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព គោលដៅ ទិសដៅ កម្មវិធី យន្តការក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែង ផ្ដល់សេវាគាំពារ​ដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា
– កសាងនិងអនុវត្តលិខិតបទដ្ឋាន​គតិយុត្ត គោលការណ៍ណែនាំ និងផែនការពាក់ព័ន្ធនឹងវិស័យ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមលិខិតបទដ្ឋាន​ជាតិនិង​អន្តរជាតិ
– សិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រលើផ្នែកសង្គមកិច្ច
– គ្រប់គ្រងការងារ​ស្មុំកូនក្នុងប្រទេស​និងអន្តរប្រទេស
– ដឹកនាំ គ្រប់គ្រង និងសហការ​ជាមួយដៃគូ អង្គការមិនមែនរដ្ឋាភិបាល​នានាដែល​ធ្វើសកម្មភាព លើ​វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
– រៀបចំបង្កើតយន្តការ​ជំរុញ​បំផុស​ការចូលរួមសកម្មភាពការងារសង្គមកិច្ច សាមគ្គីធម៌សង្គម លើក ទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសរដ្ឋ ឯកជន អង្គការមនុស្សធម៌ ដៃគូអភិវឌ្ឍ សហគមន៍ និង មហាជនដែលបានចូលរួមសកម្មភាពដើម្បីសង្គម
– អនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានរចនាសម្ព័ន្ធដូចតទៅ៖

ក-អង្គភាពថា្នក់ជាតិ

– ខុទ្ទកាល័យរដ្ឋមន្តី
– អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ
– អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច
– អគ្គនាយកដ្ឋានសេវាសង្គមកិច្ច
– អគ្គនាយកដ្ឋានស្តារសម្បទា
– អគ្គាធិការដ្ឋាន
– នាយកដ្ឋានសវនកម្មផ្ទៃក្នុង
– វិទ្យាស្ថានជាតិសង្គមកិច្ច
– មណ្ឌលយុវនីតិសម្បទា
– មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

ខ- គ្រឹះស្ថានសាធារណៈរដ្ឋបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលស្ថិតនៅក្រោម​អាណាព្យាបាលបច្ចេកទេសរបស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាណាព្យាបាលហិរញ្ញវត្ថុ របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

គ-មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់

មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តារាជធានី ខេត្ត។

ឃ-អង្គភាពថ្នាក់ក្រោមជាតិ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត។

អគ្គនាយកដ្ឋាន ដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយអគ្គនាយករងមួយចំនួនជាជំនួយការ អនុលោមតាមបទប្បញ្ញត្តិជាធរមាន។

អគ្គាធិការដ្ឋាន ដឹកនាំដោយអត្ថាធិការមួយរូប និងអមដោយអគ្គាធិការរងមួយចំនួនជាជំនួយការ អនុលោមតាមបទប្បញ្ញត្តិជាធរមាន។

នាយកដ្ឋាន ដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានមួយចំនួនជាជំនួយការអនុលោមតាម បទប្បញ្ញត្តិជាធរមាន។

អង្គភាពថ្នាក់ស្មើនាយកដា្ឋន ដឹកនាំដោយប្រធានមួយរូប មានឋានៈ​និង​បុព្វសិទ្ធិស្មើ​ប្រធាន​នាយកដ្ឋាន និងមានអនុប្រធានមួយចំនួន មានឋានៈ​និងបុព្វសិទ្ធិ​ស្មើអនុប្រធាននាយកដ្ឋាន​ជាជំនួយការ​អនុលោមតាម បទប្បញ្ញត្តិជាធរមាន។

មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់ ជាអង្គភាពថ្នាក់ជាតិចំណុះក្រសួងផ្ទាល់ដែលមាន ទីតាំង​ស្ថិតនៅតាមបណ្តារាជធានី ខេត្ត ដឹកនាំដោយប្រធានមួយរូប និងអមដោយ​អនុប្រធានមួយចំនួន​ជា ជំនួយការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។

ប្រធាន និងអនុប្រធានមណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈ​មណ្ឌល​តំបន់ ត្រូវតែងតាំង​អនុលោមតាម​បទប្បញ្ញត្តិជា​ធរមាន។

អង្គភាពថ្នាក់ក្រោមជាតិ ដឹកនាំដោយប្រធានមួយរូប និងអមដោយ​អនុប្រធានមួយចំនួនជាជំនួយការ។

ខុទ្ទកាល័យរដ្ឋមន្រ្តី

ខុទ្ទកាល័យរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មទាំងឡាយដែលកំណត់ដោយអនុក្រឹត្យលេខ១១ អនក្រ.បក​ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់​ខុទ្ទកាល័យ​នាយករដ្ឋមន្តី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និង​សម្របសម្រួលកិច្ចការ​រដ្ឋបាល បុគ្គលិក ពិធីការ ផែនការ បូកសរុប ហិរញ្ញវត្ថុ គណនេយ្យ ទ្រព្យសម្បត្តិ​រដ្ឋ កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងសាធារណៈ ការផ្សព្វផ្សាយព័ត៌មាន និង​សម្របសម្រួល​ការងារទូទៅជាមួយក្រសួង ស្ថាប័ននៃ រាជរដ្ឋាភិបាល។

អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ មាននាយកដ្ឋានចំនួន ៤ (បួន)៖

-នាយកដ្ឋាន​រដ្ឋបាល​និង​បុគ្គលិក
-នាយកដ្ឋាន​ផែនការ ស្ថិតិ និង​សរុប
-នាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​ផ្គត់ផ្គង់
-នាយកដ្ឋាន​សហប្រតិបត្តិការ

អគ្គនាយកដា្ឋនគោលនយោបាយសង្គមកិច្ច

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ច មានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួល​កិច្ចការ​រៀបចំគោលនយោបាយ​និងផែនការយុទ្ធសាស្ត្រនានា​ពាក់ព័ន្ធនឹង​សមត្ថកិច្ចរបស់​ក្រសួង។

អគ្គនាយកដ្ឋានគោលនយោបាយសង្គមកិច្ចមាននាយកដ្ឋានចំណុះចំនួន៣៖

-នាយកដ្ឋាន​អភិវឌ្ឍន៍​គោលនយោបាយ
-នាយកដ្ឋាន​ពិនិត្យ តាមដាន និង​គ្រប់គ្រង​ទិន្នន័យ
-នាយកដ្ឋាន​នីតិកម្ម និង​ដោះស្រាយ​វិវាទ​សង្គមកិច្ច

អគ្គនាយកដ្ឋានសេវាសង្គមកិច្ច

អគ្គនាយកដ្ឋានសេវាសង្គមកិច្ច មានតួនាទីនិងភារកិច្ចផ្តល់សេវា​សង្គមកិច្ចទូទៅ​ ក្នុងគោលបំណង​គាំពារ​គុណភាពជីវិត សេចក្ដីថ្លៃថ្នូរ ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពរស់នៅ បង្ការ ទប់ស្កាត់​បញ្ហាប្រឈម​នានា​របស់ជនរងគ្រោះ ជន​ងាយរងគ្រោះ​តាមរយៈ​សកម្មភាពនិងអន្តរាគមន៍​កម្រិតបុគ្គល គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គម​និងនយោបាយ។

អគ្គនាយកដ្ឋានសេវាសង្គមកិច្ច​មាននាយកដ្ឋានចំណុះចំនួន៤ (បួន)៖

-នាយកដ្ឋាន​មនុស្ស​ចាស់​និង​អតីត​យុទ្ធជន
-នាយកដ្ឋាន​កិច្ច​ការពារ​កុមារ
-នាយកដ្ឋាន​កិច្ចការ​គ្រួសារ
-នាយកដ្ឋាន​គាំពារ​ជនរងគ្រោះ

អគ្គនាយកដា្ឋនស្ដារសម្បទា

អគ្គនាយកដា្ឋនស្ដារសម្បទា មានតួនាទីនិងភារកិច្ចផ្តល់សេវាស្ដារទាំងអស់ រួមមាននីតិសម្បទា កាយសម្បទា និងបញ្ញាស្មារតី ក្នុងគោលបំណងឱ្យបុគ្គលនោះវិលត្រឡប់ទៅរកស្ថានភាពប្រក្រតី ទាំង​សុខភាព បញ្ញាស្មារតី កាយសម្បទា នីតិសម្បទាដូចជនទូទៅ។

អគ្គនាយកដា្ឋនស្ដារសម្បទាមាននាយកដ្ឋានចំនួន ៤ (បួន)៖

-នាយកដ្ឋាន​ស្តារ​នីតិសម្បទា​អនីតិជន
-នាយកដ្ឋាន​គាំពារ​អ្នក​ញៀន​គ្រឿងញៀន
-នាយកដ្ឋាន​សុខុមាលភាព​ជន​ពិការ
-មូលនិធិ​សង្គម

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋានមានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារ៖

-ធ្វើអធិការកិច្ចជាប្រចាំលើគ្រប់អង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
-ពិនិត្យ សម្របសម្រួល និងដោះស្រាយវិវាទរដ្ឋបាល ដែលពាក់ព័ន្ធដល់សមត្ថកិច្ច​និងសកម្មភាព របស់​មន្ត្រី​និងភ្នាក់ងារ​របស់ក្រសួង
-ពិនិត្យការអនុវត្ត​គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តនានា​តាមអង្គភាព​ក្រោមឱវាទក្រសួង
-ធ្វើរបាយការណ៍​ជូនរដ្ឋមន្ត្រីអំពីការប្រព្រឹត្តទៅ​របស់អង្គភាព​ដែលបាន​ធ្វើអធិការកិច្ច និង​លើកវិធានការ​កែលម្អ​ការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ
-អនុវត្តភារកិច្ច​ផ្សេងៗទៀត ដែលថ្នាក់ដឹកនាំប្រគល់ជូន។

នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបន្ទុកអនុវត្តភារកិច្ចតាមអនុក្រឹត្យ​ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅសវនកម្មផ្ទៃក្នុងតាមបណ្តាស្ថាប័ន ក្រសួង និងសហគ្រាសសាធារណៈ​និងអនុលោមតាមច្បាប់និង​បទប្បញ្ញត្តិ​ជាធរមាន។

វិទ្យាស្ថានជាតិសង្គមកិច្ច មណ្ឌលយុវនីតិសម្បទា​ និងមជ្ឈមណ្ឌលជាតិព្យាបាល​និងស្ដារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន

វិទ្យាស្ថានជាតិសង្គមកិច្ច មានបេសកកម្មបណ្តុះបណ្តាលនិងស្រាវជ្រាវលើផ្នែកសង្គមកិច្ច ដោយ​ភា្ជប់​ទៅនឹងតម្រូវការរបស់ប្រទេសជាតិ​និងសង្គម។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

មណ្ឌល​យុវនីតិសម្បទា មានបេសកកម្មធានា​ការពារសិទ្ធិ សុវត្ថិភាព និង​លើកស្ទួយ​សុខុមាលភាព រាងកាយ​និងស្មារតី​របស់អនីតិជន​ជាប់ឃុំនៅមណ្ឌលយុវនីតិសម្បទា ស្របតាមច្បាប់ស្តីពី​យុត្តិធម៌​អនីតិជន​។ ការរៀបចំនិងការប្រព្រឹត្តទៅរបស់មណ្ឌលយុវនីតិសម្បទា ត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មានបេសកកម្មបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និង​ធ្វើសមាហរណកម្ម​អ្នកជាសះស្បើយ​ពីគ្រឿងញៀនចូលទៅក្នុងសហគមន៍និងក្រុមគ្រួសារវិញ ដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈក្នុងសង្គម។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់មជ្ឈមណ្ឌលជាតិព្យាបាល​និងស្ដារនីតិសម្បទាអ្នកញៀន​គ្រឿងញៀនត្រូវកំណត់​ដោយអនុក្រឹត្យដោយឡែក។

គ្រឹះស្ថានសាធារណៈរដ្ឋបាល

គ្រឹះស្ថានសាធារណៈរដ្ឋបាល​ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស​របស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាណាព្យាបាល​ហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​មាន៖

– មូលនិធិជនពិការ
– មូលនិធិជាតិជំនួយសង្គម។

គ្រឹះស្ថានសាធារណៈរដ្ឋបាលដទៃទៀត អាចត្រូវបង្កើតឡើងក្នុងករណីចាំបាច់ ដោយយោងទៅតាមតម្រូវការនិង​ការអភិវឌ្ឍវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា​នៅព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានសាធារណៈរដ្ឋបាលនានា ស្ថិតក្រោម​អាណាព្យាបាល​បច្ចេកទេសរបស់​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាណាព្យាបាល​ហិរញ្ញវត្ថុ របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវ កំណត់ដោយអនុក្រឹត្យដោយឡែក។

មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់

មណ្ឌល មជ្ឈមណ្ឌលជាតិ និងមជ្ឈមណ្ឌលតំបន់ដែលចំណុះក្រសួងមានតួនាទីនិងភារកិច្ចដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារស្របតាមលិខិតបទដ្ឋានគតិយុត្តដោយឡែក។

អង្គភាពថ្នាក់ក្រោមជាតិ

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីខេត្ត បំពេញមុខងារ​ជាតំណាងរបស់ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការសម្របសម្រួល​និងគ្រប់គ្រងវិស័យ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅថ្នាក់ក្រោមជាតិ តាមការកំណត់​របស់រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងលិខិតបទដ្ឋាន​គតិយុត្ត​ជាធរមាន។

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ បង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមលក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើតស្ថាប័នត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម