ព័ត៌មានជាតិ
រដ្ឋាភិបាលបម្រុងដី ១ពាន់ហិកតាសម្រាប់កសាង«ទីក្រុងអាកាសយានដ្ឋាន»
រាជរដ្ឋាភិបាល បានបម្រុងដីប្រមាណ ១០០០ហិកតា សម្រាប់កសាងតំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា “ទីក្រុងអាកាសយានដ្ឋាន (Airport city)” នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី នៅក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី ១៦ តុលា ឆ្នាំ ២០២៣។

លោក វង្សី វិស្សុត បានលើកឡើងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខ តំបន់ទីក្រុងអាកាសយានដ្ឋាន (Airport city) នេះ នឹងក្លាយជាប៉ូលសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជា “កាតាលីករ” យ៉ាងសំខាន់ សម្រាប់ជំរុញការងើបឡើងវិញ និងការអភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យមានសក្ដានុពល។ ជាមួយគ្នានេះ ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) និងតំបន់ជុំវិញនេះមិនត្រឹមតែចូលរួមទ្រទ្រង់ កំណើនសេដ្ឋកិច្ច, បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមិទ្ធផលមួយយ៉ាងសំខាន់ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការទ្រទ្រង់ដល់ការធ្វើសមាហរណកម្មតំបន់ និងសកល ជាពិសេសលើកកម្ពស់ទាក់ទាញនៃវិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជា មួយកម្រិតទៀត ផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការពន្លឿនការដោះស្រាយបញ្ហា ជារចនាសម្ព័ន្ធនានា ដើម្បីចាប់យកឱកាស និងប្រើប្រាស់ឱ្យអស់សក្តានុពល វិស័យទេសចរណ៍ក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លោកបានគូសបញ្ជាក់ដូច្នេះថា« ខ្ញុំសូមស្នើឱ្យមានការគិតគូរពីការជំរុញការតភ្ជាប់ (Connectivity) តាមរយៈផ្លូវអាកាសមកកាន់តំបន់គោលដៅទេសចរណ៍ ទាំង ៣ រួមមានតំបន់ភ្នំពេញ តំបន់សៀមរាប និងតំបន់ឆ្នេរឱ្យកាន់តែច្រើន ដើម្បីផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ និងស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវតែខិតខំបន្ត កែសម្រួលការធ្វើដំណើរទេសចរណ៍នៅតាមច្រកទ្វារអន្តរជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត។
ទន្ទឹមនេះ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ការបើកឱ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងមក កាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាកាបើកទំព័រថ្មីមួយក្រោយវិបត្តិកូវីដ- ១៩របស់កម្ពុជា ក្នុងការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលមានព្រលានយន្តហោះស្ដង់ដារអន្តរជាតិធំជាងគេ នៅកម្ពុជានៅលើទឹកដីសៀមរាបអង្គរ។ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាង សង់លើផ្ទៃដីសរុប ៧០០,០៦ ហិកតា និងបម្រុងដីប្រមាណ ១០០០ហិកតា សម្រាប់កសាង តំបន់សេដ្ឋកិច្ចពិសេស ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា “ទីក្រុងអាកាសយានដ្ឋាន (Airport city)” នាពេលខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


