ព័ត៌មានជាតិ
ស្លាប់ ២នាក់ ក្នុងករណីលង់ទឹក នៅខេត្តបន្ទាយមានជ័យ
រយៈពេល២ថ្ងៃ មានមនុស្ស២នាក់ បានស្លាប់ដោយសារលង់ទឹក ២ករណីផ្សេងគ្នា ដែលក្នុងនោះ ករណីទី១ នៅស្រុកមង្គលបូរី និងករណីទី២ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

បើតាមរបាយការណ៍នគរបាលស្រុកមង្គលបូរី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ មានករណីបាត់មនុស្សម្នាក់នៅចំណុចប្រឡាយព្រែកសឿខាងលិច ភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលបាត់ខ្លួនឈ្មោះ ឈឿន ពេជ្ជរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានជិះគោយន្តទៅលេងទឹកនៅប្រឡាយព្រែកសឿជាមួយបងប្អូនឪពុកម្តាយ។ មុនពេលត្រឡប់មកផ្ទះវិញ ក៏ស្រាប់បាត់ឈ្មោះ ឈឿន ពេជ្ជរ៉ា មិនដឹងថាទៅណារកមិនឃើញ ហើយបាននាំគ្នាដើររករហូតដល់ម៉ោង១២យប់ នៅតែរកមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ម្តាយរបស់ជនរងគ្រោះ បានរាយការណ៍ដល់សមត្ថកិច្ចប៉ុស្តិ៍ជួយស្រាវជ្រាវរកកូនរបស់គាត់ ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍ រួមទាំងប្រជាការពារ ព្រមសាច់ញាតិបានចុះស្រាវជ្រាវតាមប្រឡាយទឹកហូររហូតដល់ម៉ោង ២ៈ៤៧នាទីរសៀល ថ្ងៃទី១៥ ខែតុលា ទើបប្រទះឃើញសពឈ្មោះ ឈឿន ពេជ្ជរ៉ា លង់ទឹក ស្លាប់នៅចំណុចវាលស្រែខាងកើតប្រឡាយព្រែកចំណោមចម្ងាយ៥០ម៉ែត្រ។

ដោយឡែក ករណីនៅស្រុកអូរជ្រៅ បានកើតឡើងនៅថ្ងៃទី១៥ ខតុលា ឆ្នាំ២០២៣ មានករណីក្មេងលង់ទឹកស្លាប់១នាក់ ក្នុងចំណោមក្មេង ៤នាក់។ ករណីនេះ បានកើតឡើងនៅចំណុចប្រឡាយកាយថ្មីខាងកើតជាប់ផ្លូវលំក្រាលកៅស៊ូចម្ងាយ ២ម៉ែត្រ ស្ថិតនៅឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្មេងរងគ្រោះឈ្មោះ នី តា ភេទស្រី អាយុ៤ឆ្នាំ នៅភូមិវត្ត ឃុំសំរោងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ផាវ ផេង ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាឪពុកមា បានរៀបរាប់ថា នៅមុនពេលកើតហេតុ គាត់ (ត្រូវជាឪពុកមា) បាននាំក្មួយទៅលេងទឹកចំនួន៤នាក់ ស្រី៣នាក់ ពេលទៅដល់កន្លែងទឹក គាត់កំពុងតែដាក់ជញ្ទុលម៉ូតូ ក៏ស្រាប់តែក្មេងទាំង៤នាក់នោះ រត់ចុះទឹក ហើយលង់ទាំង៤នាក់។ តែពេលនោះបានកម្លាំងនគរបាលការពារនៅទីនោះ និងប្រជាពលរដ្ឋបានជួយសង្រ្គោះទាន់ចំនួន៣នាក់ ខណៈក្មេងស្រីរងគ្រោះឈ្មោះ នី តា អាយុ៤ឆ្នាំ នៅពេលស្រង់ពីទឹក បានស្លាប់បាត់ទៅហើយ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៣ មានអ្នករងគ្រោះដោយសារលង់ទឹកសរុបចំនួន១៣នាក់ ដែលក្នុងនោះ ស្លាប់ទាំងចាស់ ទាំងក្មេងសរុបចំនួន ១០នាក់ និងជួយសង្រ្គោះបាន ៣នាក់(ក្មេង)៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


