ព័ត៌មានជាតិ
លោក លី ធុជ ដឹកនាំប្រតិភូ ស្វែងយល់អំពីការផ្តល់សេវាកម្មដល់ជនមានពិការភាពរបស់មជ្ឈមណ្ឌល Exceed Worldwide
រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន ធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide) ដើម្បីស្វែងយល់អំពីសកម្មភាពការងារក្នុងការផ្តល់សេវាកម្មគាំទ្រសហគមន៍ឱ្យទទួលបានឱកាសអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ។
ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ ដែលចុះសិក្សាស្វែងយល់អំពីការស្តារកាយសម្បទា និងការលើកកម្ពស់គុណភាពជីវិតដល់ជនមានពិការភាពរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា តាមការផ្តល់សេវាកម្មនានារបស់មជ្ឈមណ្ឌល Exceed Worldwide ដែលបង្កើតឡើងនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៩។

លោក លី ធុជ បានគូសបញ្ជាក់បន្ថែមថា សោដនាកម្មទាំងនេះ គឺកើតឡើងដោយសារកម្ពុជាធ្លាប់បានឆ្លងកាត់នូវពេលវេលាដ៏សែនសោកសៅ និងឈឺចាប់ក្នុងប្រវត្តិសាស្រ្តអស់ជាង ៣ទសវត្សរ៍ ដែលបណ្តាលឲ្យប្រជាជនស្លូតត្រង់ប្រមាណជាង ៦,៥ម៉ឺននាក់ បាត់បង់ជីវិត ធ្លាក់ខ្លួនពិការ និងរងរបួស និងនៅតែបន្តរងគ្រោះជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃនេះ។

លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា ស្លាកស្នាមទាំងនោះ ក៏បង្ហាញផងដែរអំពីភាពរឹងមាំ និងអំណាចនៃការរួបរួមគ្នារបស់កម្ពុជា។ កម្ពុជាបានបង្ហាញប្រាប់ពិភពលោកថា ទោះបីជាកម្ពុជាជួបទុក្ខលំបាកខ្លាំងប៉ុណ្ណា កម្ពុជានៅតែអាចស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ ដែលជនមានពិការភាពក៏ស្ថិតក្នុងដំណើរការនោះផងដែរ និងនៅតែជាអាទិភាពក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌល Exceed Worldwide ដែលចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងគាំទ្រធ្វើឱ្យប្រសើរឡើងដល់ជនមានពិការភាពដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


