ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ច្រានចោលសំណើពលរដ្ឋស្នើសុំកាន់កាប់ដីធ្លី នៅស្រុករមាសហែក
រដ្ឋបាលខេត្តស្វាយរៀង បានច្រានចោលនូវសំណើរបស់ប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលស្នើសុំកាន់កាប់លើដីធ្លីទំហំជាង៧៥ហិកតា មានទីតាំងស្ថិតនៅភូមិវត្ត និងភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ការណ៍ដែលរដ្ឋបាលខេត្តស្វាយរៀងច្រានចោលសំណើររបស់ពលរដ្ឋនោះ គឺសម្អាងលើរបាយការណ៍របស់មន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តដែលបានឲ្យអះអាងលើហេតុផលចំនួន៣ គឺទី១ស្ថានភាពដីជាក់ស្តែងដែលពលរដ្ឋកំពុងទាមទារជាកម្មសិទ្ធិគឺជាដីសាធារណ:របស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (មានប្លង់រឹង) ហេតុដូចនេះ ពលរដ្ឋទាំង៣១គ្រួសារមិនអាចទាមទារធ្វើជាកម្មសិទ្ធិបានទេ។

ទី២ ចំពោះ ឯកសាររណបកាន់កាប់ដី ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ដីប្រើប្រាស់ដីធ្លីតាំងឆ្នាំ១៩៩២ ដែលមានទំហំ៥ហិកតា ស្ថិតនៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក និងឯកសារពាក្យសុំបញ្ជាក់ដីសង់លំនៅឋានមួយចំនួនទៀតគឺស្ថិតនៅភូមិសេរីអោ ឃុំត្រស់ មិនអាចយកមកជាសំអាង និងបញ្ជាក់ស្ថានភាពនៃការកាន់កាប់ឲ្យស្របតាមច្បាប់ ដើម្បីស្នើសុំកម្មសិទ្ធិកាន់កាប់ និងចេញប័ណ្ណនោះឡើយ។
ទី៣ ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណ:ជាទង្វើខុសច្បាប់ មានចែងមាត្រា២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០១ ដូច្នេះគណ:កម្មការគ្រប់គ្រងដីរដ្ឋ និងគណ:កម្មការសុរិយោដីថ្នាក់ខេត្ត សម្រេចច្រានចោលមិនដោះស្រាយនោះឡើយ។

ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំដោះស្រាយវិវាទរវាងរដ្ឋបាលខេត្តស្វាយរៀង ជាមួយតំណាងប្រជាពលរដ្ឋទាំង៣១គ្រួសារ អភិបាលរងខេត្តស្វាយរៀង លោក ម៉ែន អេង បានគូសបញ្ជាក់ថា ក្រោយការចុះអង្កេតវាយតម្លៃពីសាវតាដីទាំងអស់ខាងលើនោះ ជាលទ្ធផលដីដែលប្រជាពលរដ្ឋបានស្នើសុំនោះគឺមិនស្របច្បាប់ឡើយ ហើយរដ្ឋបាលខេត្តស្វាយរៀង ក៏បានផ្ញើរបាយការណ៍ជូនក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីសម្រេច។

លោក ម៉ែន អេង អភិបាលរងខេត្ត ក៏បានព្រមានថា រាល់បុគ្គលទាំងឡាយណាដែលចូលមកកកូរកកាយក្នុងរឿងដីខាងលើនេះ នឹងត្រូវប្រឈមមុខច្បាប់។ បន្ថែមពីនេះ លោម ម៉ែន អេង ក៏បានណែនាំដល់ភាគីពាក់ព័ន្ធត្រូវតែមានភាពច្បាស់លាស់ ដើម្បីបិទបញ្ចប់នូវករណីទាំង៣១គ្រួសារនេះតែម្តង ដើម្បីកុំឲ្យមានការយឺតយ៉ាវបន្តទៅទៀត។

ទាក់ទិនចំពោះការសម្រចច្រានចោលមិនដោះស្រាយនូវសំណើខាងលើនេះ ធ្វើឡើងនៅក្នុងកិច្ច នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយលោក ម៉ែន អេង អភិបាលរងខេត្ត៕
ដោយ: ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


