ព័ត៌មានជាតិ
អាជីវករទិញតូបផ្សារ TCC ចេញតវ៉ាឱ្យថៅកែពន្លឿនសាងសង់ និងអនុវត្តតាមកិច្ចសន្យា
អ្នកទិញតូបផ្សារ TRIUMPH COMMERCIAL CENTER (TCC) វិនិយោគដោយក្រុមហ៊ុន យុនណាន សេងម៉ៅ អ៊ីនវេសមិន (Yun Nan Sheng Mao Investment Co, Ltd) ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាប់រយនាក់ បានចេញតវ៉ាជាបន្តបន្ទាប់ ក្រោយពីថៅកែក្រុមហ៊ុន ព្រងើយកន្តើយមិនព្រមចេញមុខដោះស្រាយជាមួយអតិថិជន និងរំលោភកិច្ចព្រមព្រៀង ដែលបានសន្យាជាមួយអ្នកទិញ។

លោក ហាក់ ចាន់ថា តំណាងអ្នកទិញតូបផ្សារ TCC បានលើកឡើងថា ចាប់តាំងពីកើតមានរឿងរ៉ាវនេះឡើង ពុំដែលឃើញថៅកែក្រុមហ៊ុន ចេញមុខមកដោះស្រាយជាមួយអតិថិជនម្តងណាឡើយ។ លោកបន្តថា គិតចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ ដែលក្រុមហ៊ុនបានសាងសង់ តែមិនទាន់រួចរាល់ ស្របតាមកិច្ចសន្យា និងពុំមានសកម្មភាពសាងសង់បន្តឡើយ ក្រោយពីប្រមូលលុយពីអតិថិជនបានជាច្រើនលានដុល្លារ។ បើតាមតំណាងអតិថិជន បានបញ្ជាក់ថា ទិន្នន័យបណ្តោះអាសន្នដែលទទួលបាន ក្រុមមានគម្រោងសាងសង់ប្រហែលជាង ៤ពាន់តូប ដោយមានតម្លៃ ១តូបចាប់ពីជាង ៦ពាន់ដុល្លារឡើងទៅដល់ជាង១០ម៉ឺនដុល្លារ។

តំណាងអតិថិជន បានគូសបញ្ជាក់ទៀតថា រហូតមកដល់ពេល ក្រុមអាជីវករ បានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរខណ្ឌឫស្សីកែវរួចហើយដែរ ដើម្បីជួយរកដំណោះស្រាយ និងអញ្ជើញភាគីក្រុមហ៊ុនចេញមុខមកដោះស្រាយជាមួយអតិថិជន។
យោងតាមកិច្ចសន្យាក្រុមហ៊ុនបានព្រមព្រៀងគ្នាទិញលក់តូប រយៈពេល ៤០ ឆ្នាំ (២០១៦- ២០៥៦) ដោយក្រុមហ៊ុនសន្យាថា នឹងសាងសង់ឱ្យរួចរាល់ ប្រគល់តូប និងផ្ទះអាជីវកម្មដល់អតិថិជន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ប្រសិនបើមានឧបសគ្គ នឹងត្រូវពន្យារយៈពេល ០៦ ខែយ៉ាងយូរ។
លោក ហាក់ ចាន់ថា បានសង្កត់ធ្ងន់ថា អាជីវករដែលទិញតូបផ្សារនេះ បានកំពុងរងផលប៉ះពាល់ដោយអ្នកខ្លះត្រូវបង់ធនាគារ ខ្លះទៀតបាត់បង់ចំណូលដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ដោយរំពឹងថា ទិញតូបផ្សារនេះហើយ អាចចូលលក់ដូរបានដើម្បីដោះស្រាយជីវភាព។
អាជីវករបានបញ្ជាក់ថា បើលើស ៦ខែភាគីខាងផ្សារ នឹងផ្តល់សំណង ១ភាគរយរៀងរាល់ខែ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអាជីវករ បានអះអាងថា ភាគីផ្សារមិនបានផ្តល់សំណងដល់អតិថិជននោះឡើយ ខណៈដែលផ្សារក៏មិនទាន់សាងសង់រួចរាល់។
ក្រុមអាជីវករ បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយរកយុត្តិធម៌ និងសូមឱ្យភាគីខាងផ្សារពន្លឿនដំណើរការសាងសង់ គោរពតាមកិច្ចសន្យា ចូលខ្លួនមកដោះស្រាយជាមួយអតិថិជន ដោយកំណត់ពេលវេលាឱ្យបានច្បាស់លាស់។ ក្រុមអាជីវករ បានអះអាងថា នឹងប្រមូលផ្តុំតវ៉ាជាបន្តទៀត ប្រសិនបើភាគីពាក់ព័ន្ធ ជាពិសេសថៅកែក្រុមអភិវឌ្ឍផ្សារ TCC មិនចេញមកដោះស្រាយជូនអតិថិជន ដូចមានចែងក្នុងកិច្ចសន្យា ដែលបានព្រមព្រៀងគ្នាទេនោះ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


