ព័ត៌មានជាតិ
គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្វាយជ្រំ
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ។ ការចុះពិនិត្យដោយឥតគិតថ្លៃនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមគ្រូពេទ្យ បានពិនិត្យ និងព្យាបាលឱ្យពលរដ្ឋ ចំនួន៧៧៩នាក់ ក្នុងនោះស្ត្រី៤៧៨នាក់។

លោក រៀម ស៊ីណា ប្រធានស្ដីទីការិយាល័យរដ្ឋបាល និងបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង មានចំនួន៦៨នាក់ ស្ត្រី២៨នាក់ បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោក ថា នេះជាការគិតគូររបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រឯកឧត្តម ហ៊ុន ម៉ានី។
លោក រៀម សុីណា បានបន្តថា ការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឧត្តម ហ៊ុន ម៉ានី នាពេលនេះ គឺបានចំនួន៧៧៩នាក់ ស្ត្រី៤៧៨នាក់ រួមមាន ជំងឺទូទៅមនុស្សចាស់, ជំងឺទូទៅកុមារ, ជំងឺស្ត្រី, ជំងឺសន្លាក់ឆ្អឹង, អេកូសាស្រ្ត, វះកាត់តូច, ជំងឺភ្នែក, និងសុខភាពមាត់ធ្មេញ, ជំងឺផ្លូវដង្ហើម, ទឹកនៅផ្អែម និងចាក់វ៉ាក់សាំងការពារជំងឺកូវីដផងដែរ។

លោកស្រី ហ៊ុត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំ បានថ្លែងថា ការចុះពិនិត្យព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅស្រុកស្វាយជ្រំពេលនេះ មិនមែនជាលើកទី១ទេ គឺបានធ្វើជាច្រើនលើកមកហើយ ជាពិសេសនៅឃុំដែលដាច់ស្រយាល។
ក្នុងនាមរដ្ឋបាលស្រុកស្វាយជ្រំ លោកស្រី បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបញ្ជាក់ឱ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនពលរដ្ឋនៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខុមាលភាពឱ្យកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គុជ សុីថា ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដែលជានិច្ចកាលសម្ដេច ម៉ែន សំអន និងលោកអភិបាលខេត្ត តែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ហើយបានផ្ដាំផ្ញើឱ្យថែរក្សាសុខភាពឱ្យបានល្អ ព្រោះសុខភាព គឺជាកត្តាចម្បងមួយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង តែងចុះព្យាបាលជូនប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកក្រុងនានានៃខេត្តស្វាយរៀងជាបន្តបន្ទាប់ ហើយបន្តចុះព្យាបាលឱ្យបានញឹកញាប់ជូនប្រជាពលរដ្ឋបន្ថែមទៀត ជាពិសេសប្រជាពលរដ្ឋដែលនៅដាច់ស្រយាលពីទីរួមខេត្ត ដែលឆ្ងាយពីមន្ទីរពេទ្យ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានបញ្ជាក់ដែរថា មណ្ឌលសុខភាពនៅឃុំបាសាក់ កំពុងតែសាងសង់ឡើង ដែលជាអំណោយរបស់លោក កែវ ឆាន់ នឹងលេចជារូបរាងឡើងនៅពេលខាងមុខនេះ ដើម្បីផ្ដល់សេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសនៅកៀកជិតជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្ដង។ លោក ថា នេះមិនពិបាកដូចមុនត្រូវធ្វើដំណើរ ទៅមន្ទីរពេទ្យទីរួមខេត្ត ដើម្បីព្យាបាលជំងឺ ដែលទាំងអស់នេះ ជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយបានចាត់ទុកវិស័យសុខាភិបាលនេះគឺជាវិស័យដ៏ចម្បងមួយក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត បន្ថែមថា បើសិនជាមានអ្នកជំងឺធ្ងន់ដែលមិនអាចព្យាបាលនៅកន្លែងបានទេ ក្រុមការងារនឹងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ដោយឥតគិតថ្លៃផងដែរ៕
ដោយ៖ ភក្ដី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ