Connect with us

ព័ត៌មានជាតិ

ពលរដ្ឋទទូចស្នើសុំឲ្យអាជ្ញាធរខេត្ត ជួយដោះស្រាយ​ផ្លូវ​១​ខ្សែក្នុងភូមិ

បានផុស

នៅ

ប្រជាពលរដ្ឋនិងអាជ្ញាធរភូមិ ទទូចស្នើសុំដល់លោកអភិបាលខេត្ត ជួយដោះស្រាយផ្លូវ១ខ្សែ​ស្ថិត​នៅ​ក្នុងភូមិព្រៃកូនសេក សង្កាត់អូចារប្រវែងជាង ១ពាន់ម៉ែត្រពិបាកធ្វើដំណើររអិលដូចលាបខ្លាញ់។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋក្នុងភូមិបានជិះម៉ូតូផ្លូវនោះបណ្តើរត្អូញត្អែរបណ្តើរ ដោយរៀបរាប់ពាក់ព័ន្ធផ្លូវ១ខ្សែនេះថា ជាច្រើនឆ្នាំមកហើយនៅតែគ្មានមន្ត្រីយកចិត្តទុកដាក់ទៅលើតម្រូវការរបស់ពួកគាត់ទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋដដែលបាននិយាយចំៗថា «អាជ្ញាធរ​បានត្រឹមតែសន្យា ផ្លូវរអិលដូចលាបខ្លាញ់ បាក់ស្រុតខូច សូម្បីតែលូក៏បាក់ខូចដែរ ផ្លូវប្រវែងតែជាង១ពាន់ម៉ែត្រប៉ុណ្ណោះ»។

ប្រភពពីប្រជាពលរដ្ឋផ្សេងទៀតក្នុងនោះក៏មានលោកអនុភូមិម្នាក់ផងដែរបានឲ្យកម្ពុជាថ្មីដឹងនៅរសៀលថ្ងៃទី​២២ ខែតុលា នេះដោយបានលើកឡើងប្រហាក់ប្រហែលគ្នាថា ផ្លូវ១ខ្សែនេះគឺជាក្តីកង្វល់ធំក្នុងការធ្វើដំណើរដ៏រាំរ៉ៃយូរឆ្នាំមកហើយ។

ពាក់ព័ន្ធផ្លូវមួយខ្សែនេះ លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណៈខេត្ត​បាត់ដំបង​លើកឡើងថា ខាងមន្ទីរមិនមានគម្រោងណាមួយទៅផ្លូវមួយខ្សែនេះទេ។ ចំណែកលោក សុខ លូ អភិបាលខេត្ត និងលោកចៅហ្វាយក្រុង លៀង វាសនា មិនមានការឆ្លើយតបមកកម្ពុជាថ្មីនៅឡើយ​រហូត​ដល់​ម៉ោង​នេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម