ព័ត៌មានជាតិ
មិនពិបាកទៅមកច្រើនដង មានចម្ងល់រឿងលិខិតស្នាមផ្សេងៗ អាចសួរតាមកម្មវិធី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
GDI eServices ជាកម្មវិធីតាមទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្រាប់ឆ្លើយតបនូវសំណួរ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការផ្តល់សេវេាអត្តសញ្ញាណកម្មគ្រប់ប្រភេទ ដូចជា អត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណ ស្ថិតិប្រជាពលរដ្ឋ និងលិខិតឆ្លងដែន។

ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ លែងពិបាកទៅមក សង្កាត់-ខណ្ឌច្រើនដង ដើម្បីគ្រាន់តែសួរពីចម្ងល់ខ្លះៗ ទាក់ទងនឹងសេវាកម្មអត្តសញ្ញាណកម្មគ្រប់ប្រភេទ នូវលក្ខខណ្ឌស្នើសុំ ឬកែតម្រូវ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដំណើរការកម្មវិធីលើប្រព័ន្ធទូរស័ព្ទដៃ តាំងពីថ្ងៃទី០៣ សីហា ឆ្នាំ២០២០ និងទទួលបានសំណួរជាច្រើន។
ក្នុងដំណើរការប្រមាណ ៣ឆ្នាំមកនេះ ក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស បានបំពេញកិច្ចការបាន យ៉ាងល្អ ក្នុងការឆ្លើយតបរាល់ចម្ងល់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើន ទាក់ទងនឹងធ្វើស្នើសុំ ធ្វើសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ និងសំណួរទាក់ទងនឹងការកែតម្រូវឈ្មោះជាដើម។
បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រៅពីសួរនាំពីបញ្ហា ឬចម្ងល់ផ្សេងៗ ពាក់ព័ន្ធសេវាកម្មអត្តសញ្ញាណកម្ម កម្មវិធីតាមប្រព័ន្ធទូរស័ព្ទដៃនេះ អាចប្រើដើម្បីតាមដានដំណើរការឯកសារបន្ទាប់ពីស្នើសុំ ស្វែងរកទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម រួមទាំងប្រកាសផ្សាយឯកសារ អត្តសញ្ញាណកម្ម ដែលបាត់បង់ ឬរើសបាន ផងដែរ។

សូមជម្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាសេនាធិការជូនក្រសួងមហាផ្ទៃ អនុវត្តលើការងារអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋ និងមានភារកិច្ច សិក្សារៀបចំតាក់តែងសេចក្តីព្រាងច្បាប់ អនុក្រឹត លិខិតបទដ្ឋានគតិយុត្តនានា ដែលទាក់ទងនឹងការងារអត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋ ស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន និងសញ្ជាតិ។

សម្រាប់អ្នកដែលមានចម្ងល់ទាក់ទងនឹងបញ្ហាដែលបានរៀបរាប់ខាងលើ អាចទាញយកម្មវិធីនេះ ដាក់ក្នុងប្រព័ន្ធទូរស័ព្ទដៃ និងចូលទៅកន្លែង «សំណួរ ឬចម្ងល់» ដើម្បីសួរពីអ្វីដែលចង់ដឹង នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីចន្ទ ដល់ថ្ងៃសុក្រ ហើយក្រុមការងារប្រចាំការរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងឆ្លើយតបតាមសំណួរ៕
អត្ថបទ៖ សុធាវី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


