ព័ត៌មានជាតិ
ថ្នាក់ដឹកនាំធនាគារជំរុញដល់អតិថិជនអង្គុយជជែកគ្នាត្រង់ៗ ករណីជួបបញ្ហាមិនមានលទ្ធភាពសងបំណុល
ក្នុងកិច្ចពិភាក្សាជុំវិញប្រធានបទការគ្រប់គ្រងបំណុល ដែលរៀបចំឡើយដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជាកាលពីសប្តាហ៍មុននេះ ថ្នាក់ដឹកនាំធនាគារមួយចំនួនបានជំរុញដល់អតិថិជនដែលមានបញ្ហាហិរញ្ញវត្ថុគ្មានលទ្ធភាពទូទាត់បំណុលធនាគារ គួរអង្គុយជជែកពិភាក្សាគ្នាដើម្បីរកច្រកដោះស្រាយបញ្ហា។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិធនាគារស្ថាបនាបានគូសបញ្ជាក់ថា អតិថិជនដែលជួបបញ្ហាមិនមានលទ្ធភាពទូទាត់បំណុល គួរអង្គុយជជែកគ្នាដើម្បីរកដំណោះស្រាយនិងការសម្របសម្រួល។ ការអង្គុយជជែកគ្នាត្រង់ៗជាគន្លឹះដើម្បីរួមគ្នារកដំណោះស្រាយ។
លោកថា ស្ថានភាពសេដ្ឋកិច្ចពេលនេះ អតិថិជនមួយចំនួនអាចជួបបញ្ហាបំណុល ខណៈធនាគារក៏នឹងខិតខំរកនីតិវិធីដើម្បីរកផ្លូវឈ្នះទាំងអស់គ្នា។
ជុំវិញបញ្ហានេះ លោក ហុង សុខឡេង អគ្គនាយកធនាគារ BIC ក៏លើកឡើងថា វិបត្តិបំណុលប៉ះពាល់ទាំងអតិថិជននិងធនាគារដែលផ្តល់កម្ចី។
ខាងធនាគារមិនចង់ឈានទៅរកផ្លូវច្បាប់ ដែលនាំឲ្យប៉ះពាល់ផលប្រយោជន៍ទាំងអតិថិជននិងធនាគារនោះទេ។ បើតាមអគ្គនាយកធនាគារ BIC មានតែការជជែកគ្នាត្រង់ៗទេ ទើបអាចរកច្រកចេញបាន។
បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីតប្យួរ៉ូកម្ពុជា (CBC) កាលពីពេលថ្មីៗនេះបានបង្ហាញពីការកើនឡើងបំណុលមិនអាចសងត្រឡប់វិញបានរបស់អតិថិជនកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ស្ថាប័នដែលផ្តល់សេវាវិភាគព័ត៌មានហិរញ្ញវត្ថុនិងរបាយការណ៍ឥណទានអតិថិជន បានក្រើនរំលឹកដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ត្រូវបង្កើតយន្តការក្នុងការគ្រប់គ្រងបំណុល។ តាមស្ថាប័ននេះ ការប្រើប្រាស់បច្ចេកវិទ្យានឹងរួមចំណែកបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងបំណុល និងបញ្ចៀសហានិភ័យផ្សេងៗ។
នាយកប្រតិបត្តិការិយាល័យមេធាវី សិដ្ឋាល័យ អ្នកស្រី សុខ វណ្ណសិកា បានគូសបញ្ជាក់ថា ការខកខានក្នុងការទូទាត់បំណុលទាន់ពេលវេលា តាមផ្លូវច្បាប់ស្មើបំពានកិច្ចសន្យា។
យ៉ាងណាមិញបើតាមអ្នកច្បាប់រូបនេះ ជាទូទៅធនាគារគេអត់ចង់អនុវត្តនីតិវិធីតាមផ្លូវតុលាការនោះទេ បើអតិថិជនចូលខ្លួនដោះស្រាយ។ ជាក់ស្ដែងធនាគារតែងតែចង់ដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្របសម្រួលជាមួយអតិថិជន។ ប៉ុន្តែបើគ្មានការសម្របសម្រួលណាមួយទេ ចំណាត់ការតាមផ្លូវច្បាប់អាចឈានទៅរិបអូសទ្រព្យសម្បត្តិអតិថិជនដើម្បីទូទាត់បំណុលដែលបានជំពាក់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


