ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ៖ បើប្រទេសមួយផ្ទុះសង្រ្គាម កុំនិយាយថា ឯណាទៅសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រសិនបើប្រទេសមួយផ្ទុះសង្រ្គាមហើយ កុំឡើយនិយាយថា តើឯណាទៅសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ? ការលើកឡើងនេះ គឺនៅក្នុងវេទិកាភ្នំពេញលើកទី ២ ស្ដីពី អប្បភាគីនិយម៖ មជ្ឃភាពអាស៊ាន និងការប្រកួតប្រជែងមហាអំណាច កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣នេះ។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យកម្ពុជា បានមានប្រសាសន៍ថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងសង្រ្គាមលោកលើកទី ៣ ដែលមូលហេតុចម្បងមកពីប្រទេសមហាអំណាចទាំងអស់ ចង់បង្ហាញអាវុធនុយក្លេអ៊ែ ហើយប្រទេសទាំងនោះ បានយកប្រទេសតូចៗ ជាកូនអុករបស់ខ្លួន។ លោកបន្ថែមទៀតថា ប្រសិនបើយើងក្រឡេកមកមើលកម្ពុជាវិញ ក៏ធ្លាប់បានស្រកទឹកភ្នែកដោយសារអាម៉េរិក បានយកកម្ពុជា និងវៀមណាម ជាទីលានបង្ហាញអំពីឥទ្ធិពលនៃអាវុធរបស់ពួកគេ។
លោក សុខ ទូច បន្តថា ទាំងអស់នេះហើយ ដែលកម្ពុជាជ្រើសរើសទ្រឹស្ដីសន្តិភាព ប្រសើរជាងពាក្យថា «សង្រ្គាម» ដែលនាំមកតែទឹកភ្នែក ការបង្ហូរឈាម និងកាប់សម្លាប់គ្នាទៅវិញទៅមក។ លោក សុខ ទូច សង្កត់ធ្ងន់ថា ប្រសិនបើ ប្រទសមួយផ្ទុះសង្រ្គាមហើយ កុំឡើយនិយាយថា «ឯណាទៅសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ? តែផ្ទុយទៅវិញ មានតែការខាតបង់តែមួយមុខគត់»។

លោកបណ្ឌិត សុខ ទូច មានប្រសាន៍ទៀតថា អ្វីដែលលោកមើលឃើញស្ថានភាព នៃពិភពលោកបច្ចុបន្ននេះ មហាអំណាចទាំងអស់ កំពុងតែភ្លេចខ្លួន និងមិនបានមើលពីប្រវត្តិសាស្រ្តកន្លងមក ថាមូលហេតុអ្វីដែលនាំឱ្យផ្ទុះសង្រ្គាមលោកទី ១ និងសង្រ្គាមលោកលើកទី ២ ប្រសិនបើមិនគិតដល់ចំណុចទាំងនេះ ច្បាស់ណាស់ថា សង្រ្គាមលោកលើកទី ៣ នឹងផ្ទុះឡើងជាមិនខាតឡើយ។
ក្រៅពីនេះ លោកបណ្ឌិត សុខ ទូច ក៏បានបង្ហើបទៀតថា ពិភពលោកសតវត្សថ្មីនេះ គឺនឹងប្រឈមនឹងវិបត្តិសង្រ្គាមធំៗ រួមមាន៖ ទី១. សង្រ្គាមរុស្សី និងអ៊ុយក្រែន ទី២. សង្គ្រាមតំបន់អាហ្វ្រិក និងទី៣. សង្រ្គាមដែលត្រជាក់ ដែលកើតឡើងដោយសារប្រទេសមហាអំណាច បច្ចុប្បន្ននេះ៕
អត្ថបទ៖ សួស សិត

-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


